website_news:2022161102

តុលាការឧទ្ធរណ៍ តម្កល់ទោស ស្ត្រីម្នាក់ ជាប់គុក១៥ ឆ្នាំ ពាក់ព័ន្ធការនំាក្មួយបង្កើតស្រីបង្កើត ទៅរៀបការប្តីនៅចិន

https://cen.com.kh/archives/571804.html Posted ByPen Srey NeatNovember 15, 2022

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាន ប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍ របស់ស្រ្តីជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស នំាចេញដោយមិនស្របច្បាប់ ដោយនំាក្មួយស្រីបង្កើតពីនាក់ ទៅរៀបការប្តីចិន និងប្រទេសចិន ប្រព្រឹត្ត នៅក្នុងអំឡុងខែ មេសា ឆ្នាំ ២០១៩ នៅខេត្តរតនគិរី ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ទោសរបស់គាត់ រក្សាទុកជាបានការដដែល តែបើកផ្លូវឲ្យជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមច្បាប់កំណត់។

លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការការថា ជាប់ចោទរូបនេះមាន ឈ្មោះ យឿន ផាន ភេទស្រី អាយុ ៥៧ ឆ្នាំ ។ ជនជាប់ចោទ ឈ្មោះ តឿន ផាន ត្រូវបានសាលាដំបូងខេត្តរតនគិរី កាលពី ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ: នាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ តាមបញ្ញត្តិមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។ តែគាត់បានប្តឹងឧទ្ធរណ៍។ ស្រ្តីជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022161102.txt · Last modified: 2022/11/16 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki