website_news:2022161103

អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះ MOU ជាមួយអង្គការសង្រ្គោះជោគវាសនា លើកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://cen.com.kh/archives/571878.html Posted ByPen Srey NeatNovember 15, 2022

ភំ្នពេញ : លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី១៥ ខែវិច្ឆិកានេះបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណ នៃការយោគយល់គ្លោក (MOU) ជាមួយលោក RICHARD LEE BINNING ប្រធានប្រចាំប្រទេស នៃអង្គការសង្រ្គោះជោគវាសនា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីចុះហត្ថលេខានេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រីឧត្តសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចជំនួបពិភាក្សា និងការចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នា(MOU) ជាមួយអង្គការសង្រ្គោះជោគវាសនា នាពេលនេះ គឺដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បន្តថា ការចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នា(MOU)នេះ គឺផ្តោតលើកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងនោះ គឺមានការលើកកម្ពស់សមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ព័ត៌មាន ដើម្បីសង្រ្គោះជនរងគ្រោះ និងការស្រាវជ្រាវចាប់ជនសង្ស័យ ចាត់ការតាមនីតិវិធីច្បាប់ ។ លោកបន្តទៀតថា អនុស្សរណនៃការយោគយល់គ្នា(MOU)នេះ គឺយើងបានធ្វើតាំងពីឆ្នាំ២០១៩ ជាមួយនឹងអង្គការសង្រ្គោះជោគវាសនា (DR) តែដោយសារបច្ចុប្បន្ននេះ ផុតសុពលភាព អង្គការ (DR) ក៏បានស្នើសុំថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបន្តនូវសុពលភាពក្នុងការសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាសេនាធិការ ក្នុងការអនុវត្តនូវអនុស្សរណនៃការយោគយល់គ្នានេះ៕រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

website_news/2022161103.txt · Last modified: 2022/11/16 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki