website_news:2022161203

អន្តរជាតិសម្លឹងមើល កម្ពុជារឿងជួញដូរមនុស្ស និងលាងលុយកខ្វក់

https://kohsantepheapdaily.com.kh/article/1651154.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ១៤ ខែ ធ្នូ ឆ្នាំ ២០២២ ម៉ោង ១៣:៥៦ រាជធានីភ្នំពេញ៖«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ជាប្រធានបទនៃទិវាជាតិប្រឆាំងការជួញដូរមនុស្សលើកទៅ១៦។ ការជួញដូរមនុស្សហាក់ជាបញ្ហាធំ និងស្មុគស្មាញមួយដែលកំពុងធ្វើឱ្យសកលលោកសម្លឹងមកប្រទេសកម្ពុជា ត្បិតអីរឿងនេះពាក់ព័ន្ធនឹងករណីផ្សេងទៀតដូចការជួញដូរគ្រឿងញៀ.ន និងការលាងលុយខ្មៅជាដើម។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេច ស ខេង មានប្រសាសន៍ថា ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀ.ន ជាពិសេសការសំអាតប្រាក់កខ្វក់ គឺជារឿងសំខាន់មួយរបស់កម្ពុជា ដើម្បីធ្វើរបាយកាណ៍ទៅកាន់អង្គការឃ្លាំមើលការលាងលុយដែលសរសេរកាត់ថា FATF ( Financial Action Task Force)។ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី១២ ធ្នូ សម្ដេច ស ខេង លើកឡើងបែបនេះ៖ «បញ្ហានេះ(បទល្មើសសំអាតប្រាក់) ជាបញ្ហាសំខាន់របស់កម្ពុជាយើងបច្ចុប្បន្នេះ។ពេលនេះ រហូតដល់ត្រីមាសទីមួយ ឆ្នាំ២០២៣ អង្គការ FATF មានមូលដ្ឋាននៅបារាំងទទួលស្គាល់លទ្ធផលរបាយការណ៍ពីការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការសំអាតប្រាក់កម្ពុជាដែលអង្គការនោះនឹងមកត្រួតពិនិត្យផ្ទៀតផ្ទាត់របាយការណ៍កម្ពុជាដែលបញ្ជូនទៅ តើវាពិតកម្រិតណា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ»។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។នៅពេលដែលស្ថានភាពទូទៅបានរៀបរយល្អប្រសើរហើយ ចំពោះសកម្មភាពបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេ.ទ បែរជាកើតមានបទល្មើសថ្មីលើទឹកដីកម្ពុជា ដែលបង្កឡើងដោយឧក្រិ.ដ្ឋជនមួយចំនួនសម្ងំលាក់ខ្លួន ប្រព្រឹត្តបទល្មើសក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាសដ៏ល្អដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តល់ឱ្យសម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញជាដើម និងបណ្តាខេត្តមួយចំនួនទៀតទៅធ្វើសកម្មភាពឧក្រិ.ដ្ឋប្រឆាំងនឹងសិទ្ធិមនុស្ស ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គិតចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះសុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ គ.ជ.ប.ជ បានរកឃើញមនុស្សចំនួន១១២២នាក់ ស្រី១២១នាក់ហើយ តែក្នុងចំណោមជនទាំងនោះអ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំ.ងខ្លួន និងពលកម្មដោយបង្ខំ១៥៣នាក់ ស្រី១៨នាក់ មាន៦សញ្ជាតិ និងដោយអំពើចំណែកជនក្រៅពីនេះបានបដិសេធថា ខ្លួនមិនបានទទួលភាពរងគ្រោះទេ និងមានបំណងចង់ប្តូរទៅទីតាំងការងារថ្មីដែលមានប្រាក់ខែខ្ពស់ជាងនេះ ឬថាគ្រាន់តែជាការបារម្ភរបស់ក្រុមគ្រួសារតែប៉ុណ្ណោះ។

សម្ដេច ឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញការរាយការណ៍ពីបទល្មើសជួញដូរមនុស្ស និងការទទួលបានពាក្យបណ្ដឹងមានការថយចុះ បើធៀបនឹងមុនពេលសមត្ថកិច្ចផ្ដើមយុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស នាថ្ងៃទី១៨ សីហាកន្លងមក។មុនពេលចាប់ផ្ដើមយុទ្ធនាការនេះ ក្នុងមួយថ្ងៃសមត្ថកិច្ចទទួលជាងបានជាង១០បណ្ដឹង ប៉ុន្តែបច្ចុប្បន្ននេះមានត្រឹមតែ១ទៅ៣បណ្ដឹងប៉ុណ្ណោះក្នុងមួយថ្ងៃ។បើគិតជា បណ្ដឹងសរុបដែលសមត្ថកិច្ចទទួលបានជាង៦០០បណ្ដឹង។ ដូច្នេះសម្ដេច ស ខេង សន្មត់ថា ករណីជួញដូរមនុស្សអាចនឹងធូរស្រាល។ យ៉ាងណាក្ដីសម្ដេច ស ខេង ជំរុញឲ្យបន្ត សហការគ្នាទប់ស្កាត់ទៀត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា ការបង្ក្រាបករណីជួញដូរមនុស្សមិនមែនត្រឹមតែជួយសង្គ្រោះជនរងគ្រោះ ហើយបញ្ចប់សំណុំរឿងឡើយ ពោល គឺត្រូវតាមចាប់អ្នកប្រព្រឹត្តបទល្មើស ឬឧក្រិ.ដ្ឋជនទៅផ្តន្ទាទោស។លើសពីនេះត្រូវស្រាវជ្រាវបទល្មើសបន្ថែមទាក់ទងនឹងការលាងលុយកខ្វក់ រួមទាំងបទល្មើសគ្រឿងញៀ.នជាដើម។ តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃការបង្ក្រាបការជួញដូរមនុស្ស និងគ្រឿងញៀ.ននឹងជុំវិញឱ្យកម្ពុជាចេញពីបញ្ជីប្រផេះនៃបញ្ហាលាងលុយប្រាក់កខ្វក់នោះដែរ៕ដោយសារ៉ាន់

website_news/2022161203.txt · Last modified: 2022/12/16 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki