website_news:2022170101

ថៃចាប់ពលករខ្មែរ ៥១ នាក់ ដែលលបឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៤ មករា ២០២២ដោយ Sorn Phanith

ពលករខ្មែរចំនួន ៥១ នាក់ ត្រូវបានកម្លាំងយោធាថៃ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួនលើ ៣ គោលដៅ ក្នុងថ្ងៃតែមួយ ខណៈដែលពលករខ្មែរទាំងនេះ កំពុងលបឆ្លងដែនខុសច្បាប់ចូលក្នុងកិច្ចប្រតិបត្តិការរបស់កម្លាំងយោធាថៃ សហការជាមួយតម្រួតការពារព្រំដែនថៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ដោយបានឃាត់ពលករខ្មែរសរុបមានចំនួន ៥១ នាក់ លើ៣គោលដៅក្នុងខេត្តស្រះកែវ។

គោលដៅទី ១ នៅត្រង់ចំណុចភូមិ ៤ ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ដោយបានឃាត់ខ្លួនបានចំនួន ៣៥ នាក់ ក្នុងនោះស្រី ១៩ នាក់ ដែលពួកគេមកពីខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តតាកែវ។

គោលដៅទី ២ ត្រង់ចំណុចភូមិ ១៣ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ដោយឃាត់ខ្លួនពលករខ្មែរបានចំនួន ១០ នាក់ ក្នុងនោះស្រី ១ នាក់ និងគោលដៅទី ៣ ត្រង់ចំណុចភូមិ ១០ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដោយឃាត់ខ្លួនបានចំនួន ៦ នាក់ ក្នុងនោះមានស្រី ២ នាក់ និងក្មេងស្រី ១ នាក់ សរុបមានចំនួន ៥១ នាក់។ បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខេត្តស្រះកែវហើយ៕

website_news/2022170101.txt · Last modified: 2022/01/17 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki