website_news:2022170103

នគរបាលការពាព្រំដែន ទទួលពលរដ្ឋ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ចំនួន២៤នាក់

https://cen.com.kh/ Posted ByPen Srey NeatJanuary 16, 2022

ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង ម៉េត នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ត្រី កៅ ប៊ុណ្ណា មេបញ្ជាការរងកងអនុសេនាធំ កម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការកងអនុសេនាធំ បានទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង សរុបចំនួន២៤នាក់ ស្រី០៧នាក់ ។

ប្រតិបត្តិការនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ក្រោយពីទទួល កម្លាំងបានកត់ឈ្មោះ ចុះកំណត់ និងសុំបងប្អូនសហការជាមួយកម្លាំងយើងដើម្បីពិនិត្យសម្ភារៈហាមឃាត់ កាំបិត០៦ដើម, កន្ត្រៃ០៣, ទល់ឡឺវីស០១ និងបានអប់រំណែនាំរួចកម្លាំង បានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅ ប៉ុស្តិ៍ ដែលជាលទ្ធផលបង្ហាញថា « អវិជ្ជមាន»ទាំងអស់ រួចទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ ទៅមូលដ្ឋានរៀងៗខ្លួនចំនួន ១២នាក់ ស្រី០២នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ។ ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំង តែស្កេនអត់ចេញចំនួន១២នាក់ ស្រី០៥នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022170103.txt · Last modified: 2022/01/17 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki