website_news:2022170104

ឈ្មួញរត់ពន្ធមនុស្សអស់លក្ខត្រូវប៉ូលិសចាប់បានក្រោយរត់គេចខ្លួន អស់ជិត ៧ឆ្នាំ

https://kohsantepheapdaily.com.kh/ ១៥ ខែ មករា ឆ្នាំ ២០២២ ម៉ោង ១៧:០៤

បុរសជនជាតិថៃវ័យ ៣៨ឆ្នាំម្នាក់ ដែលប៉ូលិសកំពុងតាមប្រមាញ់ពីបទរត់ពន្ធមនុស្ស ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៍នេះ ក្នុងប្រទេសថៃ ក្រោយពេលរត់គេខ្លួនទៅធ្វើការនៅម៉ាឡេស៊ីអស់រយៈពេលជិត ៧ឆ្នាំ។ ជនសង្ស័យនេះឈ្មោះ Chamsudin Tordin ជាប្រជាជនមកពីស្រុក Muang នៃខេត្ត Satun ប្រទេសថៃ។ គាត់ត្រូវបានតុលាការចេញដីការចាប់ខ្លួនកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៥ពីបទរត់ពន្ធជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ជនសង្ស័យបានរត់គេចខ្លួនទៅធ្វើកម្មករនេសាទក្នុងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែទីបំផុតគាត់ត្រូវបានប៉ូលីសថៃឃាត់ខ្លួននៅថ្ងៃនេះ ក្រោយពេលវិលត្រឡប់មកថៃវិញតាមច្រកអន្តោប្រវេសន៍ Sadao។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសអន្តោប្រវេសន៍។ បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការរត់ជនអន្តោប្រវេន៍រ៉ូហ៊ីងយ៉ាជាច្រើននាក់តាមច្រកព្រំដែនម៉ាឡេស៊ីថៃ ក្នុងខេត្ត Skongkhla និងខេត្ត Satun កាលពីប៉ុន្មានឆ្នាំមុន។ គាត់ប្រឈមនឹងការចោទប្រកាន់ ៤ករណីរួមមានការឃុបឃិតក្នុងការជួញដូរមនុស្សដោយរំលោ.ភបំពានលើមនុស្សអាយុក្រោម ១៥ឆ្នាំ ជួយអន្តោប្រវេសន៍ឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ឃុំខ្លួនមនុស្ស និងបំបិតសេរីភាព និងឃុបឃិតជាមួយក្រុមចាប់ជំរិតដើម្បីទាមទារយកប្រាក់លោះពីជនរងគ្រោះ៕ (យោងតាមប្រភព៖ Bangkok Post)

website_news/2022170104.txt · Last modified: 2022/01/17 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki