website_news:2022170301

ពលករខ្មែរនៅប្រទេសថៃចំនួន ២៦.៨៤០នាក់ មានលិខិតអនុញ្ញាតឲ្យបន្តការងាររយៈពេលពីរឆ្នាំទៀត

https://www.khmertimeskh.com/ Khmer Times March 16, 2022

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ បានអនុម័តពន្យាសុពលភាពការងាររបស់ជនចំណាកស្រុកពីប្រទេស កម្ពុជា និងពីរផ្សេងទៀតសម្រាប់រយៈពេលពីរឆ្នាំ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា ការពន្យារពេលនេះគឺសម្រាប់ពលករចំណាកស្រុកកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលបានចូលប្រទេសក្រោមអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការងារ ហើយកិច្ចសន្យាការងាររយៈពេល ៤ឆ្នាំនឹងត្រូវផុតកំណត់នៅឆ្នាំនេះ។ លិខិតអនុញ្ញាតអោយធ្វើការងារ និងទិដ្ឋាការរបស់ពួកគេនឹងត្រូវបន្តរហូតដល់ពីរឆ្នាំ ដើម្បីកុំឱ្យពួកគេចាកចេញពីប្រទេស ខណៈដែលស្ថានភាពកូវីដ-១៩ កំពុងធ្វើឱ្យការធ្វើដំណើរមានការពិបាក។ លោក Thanakorn បាននិយាយថា ការពន្យារពេលនេះក៏នឹងបំពេញតម្រូវការរបស់និយោជកផងដែរ។ អ្នកនាំពាក្យរូបនេះបាននិយាយថា កិច្ចសន្យាការងាររបស់ពលករចំណាកស្រុកចំនួន ១០៦.៥៨០នាក់ មកពីប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា នឹងផុតកំណត់នៅឆ្នាំនេះ។ វានឹងប៉ះពាល់ដល់ប្រជាជនកម្ពុជាចំនួន ២៦,៨៤០ នាក់ ជនជាតិឡាវ ២៥,៥០៤ នាក់ និងមីយ៉ាន់ម៉ាចំនួន ៥៤,២៣៦ នាក់។ ប្រទេសរបស់ពួកគេក៏បានយល់ព្រមជាមួយនឹងការពន្យារប័ណ្ណអនុញ្ញាតអោយធ្វើការងារ៕ Bangkokpost

website_news/2022170301.txt · Last modified: 2022/03/17 21:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki