website_news:2022170303

រយៈពេល៩ថ្ងៃ ថៃបញ្ជូនពលករត្រឡប់មកវិញជិត៥០០០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៦ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១៣:១០

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរជិត៥០០០នាក់ ត្រូវបានភាគីថៃបញ្ជូនមកឲ្យកម្ពុជាវិញតាមច្រករបៀង កិច្ចព្រមព្រៀង (ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ), ច្រកតំបន់(ម៉ាឡៃ និងបឹងត្រកួន) និងអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ។ នេះបើតាមកាឲ្យដឹងពីមន្ត្រីជំនាញផ្នែកទទួលពលករបញ្ជូនពីថៃ។ ពលករជិត៥០០០នាក់នេះ គេបញ្ជូនពីថៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ មីនា ២០២២ ដោយកាលពីថ្ងៃទី៧ មីនា ពលករបញ្ជូនពីថៃមានចំនួន៦២៨នាក់ (ស្រី២៥៧នាក់ កុមា៧១នាក់) ។ ថ្ងៃទី៨ មីនា (ចំនួន៥៥៣នាក់ស្រី២១៦នាក់កុមា៨០នាក់) ។ ថ្ងៃទី៩ មីនា ចំនួន៥៩០នាក់ (ស្រី២៣០នាក់ កុមា៨៥នាក់) ។ ថ្ងៃទី១០ មីនា ចំនួន៤៩០នាក់ (ស្រី១៩៩នាក់កុមា៧៩នាក់) ថ្ងៃទី១១ មីនា (ចំនួន៦០១នាក់ ស្រី២៤៦នាក់ កុមា៦៥នាក់) ។ ថ្ងៃទី១២ មីនា (ចំនួន៣៥២នាក់ស្រី១៤៤នាក់កុមា៥២នាក់) ។ ថ្ងៃទី១៣ មីនា (ចំនួន៥១០នាក់ ស្រី២១៣នាក់ កុមា៦៨នាក់) ។ ថ្ងៃទី១៤ មីនា (ចំនួន៥០៧នាក់ស្រី២១០នាក់ កុមា៦១នាក់) និងថ្ងៃទី១៥ មីនា (ចំនួន៤៨៩នាក់ ស្រី២០៣នាក់កុមាចំនួន៤០នាក់់ )។ យោងតាមការសាកសួរពីមន្ត្រីជំនាញបានឲ្យដឹងថា ពលករទាំងនេះស្ម័គ្រចិត្តវិលត្រឡប់មកផ្ទះដោយខ្លួនឯង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ព្រោះតែពួកគេខកខានមិនបានវិលត្រឡប់មកស្រុកជាង២ឆ្នាំមកហើយ លើទឹកដីថៃ ក្នុងសម័យកូវីដ ប៉ុន្តែត្រូវភាគីថៃឃាត់តាមដងផ្លូវដឹកបញ្ជូនត្រឡប់ឲ្យភាគីកម្ពុជា ហើយមួយរយៈចុងក្រោយនេះ ហាក់មានចំនួនច្រើនជាងពេលមុនៗ ៕

website_news/2022170303.txt · Last modified: 2022/03/17 21:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki