website_news:2022170504

កម្ពុជានឹងបង្ហាញបទពិសោធន៍មួយចំនួនពាក់ព័ន្ធការគ្រប់គ្រងពលករចំណាកស្រុកប្រាប់ទៅ UN

https://news.btv.com.kh/ 2022/05/16 02:13:07 pm

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស(គ.ជ.ប.ជ.) លោកជំទាវ ជូ ប៊ុនអេង បានដឹកនាំគណៈប្រតិភូទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមនៅក្នុងវេទិកាត្រួតពិនិត្យទេសសន្តប្រវេសន៍អន្តរជាតិលើកទី១ នៅស្នាក់ការអង្គការសហប្រជាជាតិUN នៅទីក្រុងញូវយ៉ក រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ។ ថ្លែងប្រាប់ទូរទស្សន៍BTV មុននឹងចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានចាត់បញ្ចូលក្នុងក្រុមនៃប្រទេសជើងឯក ឬ ជ័យលាភី (Champion Country) ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកនេះ ដោយកម្ពុជា បានអនុវត្តន៍គ្រប់លក្ខខណ្ឌ ស្តីពីទេសសន្តប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់នោះ កម្ពុជាត្រូវបានអនុញ្ញាតឲ្យបង្ហាញអំពី ភាពវិជ្ជមានរបស់ខ្លួនទាក់ទងនឹងការគ្រប់គ្រងពលករចំណាកស្រុក ក្នុងអំឡុងពេលកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ នាពេលកន្លងទៅ។

បើតាមលោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ គឺមានប្រទេសជាង៣០បាន ចូលរួម ប៉ុន្តែដោយឡែកប្រទេសកម្ពុជាត្រូវបានចាត់ទុកជាប្រទេសប្រទេសជើងឯក ឬជ័យលាភីដែលនឹងត្រូវធ្វើបទបង្ហាញពីបទពិសោធន៍មួយចំនួនដែលកម្ពុជាទទួលបាននាពេលកន្លងមកប្រាប់ដល់កិច្ចប្រជុំនៅអង្គការ សហប្រជាជាតិមួយនេះ៕ អត្ថបទ៖ បាន ចក់

website_news/2022170504.txt · Last modified: 2022/05/17 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki