website_news:2022170801

សមត្ថកិច្ចការពារព្រំដែនកម្ពុជានិងថៃ រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៤ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ១០:៤៤

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ អមដំណើរដោយលោកមេបញ្ជាការរង នាយ នាយរង និងមន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនព្រៃគប់ និងប៉ុស្តិ៍ការពារព្រំដែនដើមកកោះ សរុបចំនួន១៥នាក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយទាហានឈុតខ្មៅថៃ វរសេនាធំលេខ១២ ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភិយ៉ានេតផាតាឡាក់សាត វ៉ាតាវង្ស មេបញ្ជាការ និងលោកវរសេនាតូចឯក ណាតាផុង មាំម៉ាឡាក់ មេបញ្ជាការរងប្រចាំស្រុកតាប្រាយ៉ា និងមន្ត្រីនៅចំណុចមុខភូមិសាស្ត្រគោលដៅ (ប៉ុស្តិ៍ព្រៃគប់ចាស់) ស្ថិតភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក សូ ចាន់ណារី បានលើកឡើងថា ៖ តាមការណាត់ជួបទ្វេភាគីនៅក្នុងជំនួបនោះ ភាគីទាំង០២ បានលើកយក០៣ចំណុចគឺ ៖

១- រួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋទាំងសងខាងមិនឲ្យចូលកា.ប់ឆ្ការព្រៃ សាងសង់សំណង់ អាស្រ័យផលនៅក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ឡើយ ។

២- រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់ ។

៣- បង្កើនកិច្ចសហប្រតិបត្តិការ និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក រាល់ហេតុការណ៍កើតឡើងនៅតាមបន្ទាត់ព្រំដែន ៕

website_news/2022170801.txt · Last modified: 2022/08/17 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki