website_news:2022170805

សហរដ្ឋអាមេរិក៖ ប៉ូលិស FBI ជួយសង្រ្គោះអនីតិជន ១២១នាក់ ពីការជួញដូរផ្លូវភេទ និងមនុស្ស នៅទូទាំងប្រទេស

http://freshnewsasia.com/ 2022-08-16 09:04am

(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក FBI នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីលទ្ធផល នៃប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទនៅទូទាំង ប្រទេស ដោយបង្ហាញថាអនីតិជន ៨៤នាក់ជាជនរងគ្រោះនៃការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទត្រូវបានកំណត់អត្តសញ្ញាណ និងរកឃើញ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Fox News នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិក កុមារបាត់ខ្លួនចំនួន ៣៧នាក់ផ្សេងទៀត ត្រូវបានកំណត់ទីតាំង និងរកឃើញ កំឡុងប្រតិបត្តិការមានឈ្មោះថា «ប្រតិបត្តិការទូទាំងប្រទេស ឬ Operation Cross Country» របស់ប៉ូលិស FBI។ លើសពីនេះទៅទៀត បន្ថែមពីលើការកំណត់អត្តសញ្ញាណ និងទីតាំងជនរងគ្រោះទាំង១២១នាក់ខាងលើ FBI និងអាជ្ញាធរជាដៃគូក៏បានរកឃើញ មនុស្សពេញវ័យ ១៤១នាក់ ដែលជាជនរងគ្រោះនៃការជួញដូរមនុស្សផងដែរ ខណៈ FBI បានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យ ៨៥នាក់ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងជួញដូរមនុស្ស៕

website_news/2022170805.txt · Last modified: 2022/08/17 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki