website_news:2022171003

បុរស២នាក់ត្រូវចាប់ខ្លួនពីបទនាំស្រ្តីឡាវមកជួ.ញដូរផ្លូវភេ.ទក្នុងប្រទេសថៃ

https://kohsantepheapdaily.com.kh/article/1616530.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ១៤ ខែ តុលា ឆ្នាំ ២០២២ ម៉ោង ១៦:៥៨

ថៃ ៖ ប៉ូលីសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនបុរស ២នាក់ពីបទពាក់ព័ន្ធនឹងការជួ.ញដូរស្រ្តីជាច្រើននាក់ពីប្រទេសឡាវចូលក្នុងប្រទេសថៃដើម្បីជួ.ញដូរផ្លូវភេ.ទ។ លោក Pitsanu Sitthithun ប្រធានស៊ើបអង្កេតផ្នែកប៉ូលីសអន្តោប្រវេសន៍បាននិយាយថា បុរសឈ្មោះ Somsak Buakhem វ័យ ៤៦ឆ្នាំ និង Vacharapong Ratchaburi វ័យ ២១ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះមួយខ្នង ស្ថិតនៅក្នុងស្រុក Tha Bo នៃខេត្ត Nong Khai នៅថ្ងៃសុក្រ ទី ១៤ ខែតុលានេះ។ កាលពីថ្ងៃទី ២៩ ខែកញ្ញា តុលាការខេត្ត Nong Khai បានចេញដីការចាប់ខ្លួនអ្នកទាំងពីរតាមសំណើររបស់ប៉ូលីសអន្តោប្រវេសន៍ពីបទផ្តល់ទីជម្រក និងជួយជនបរទេសឱ្យចូលក្នុងប្រទេសថៃដោយខុសច្បាប់ និងជួយពួកគេគេចពីការចាប់ខ្លួន។ ប៉ូលីសស៊ើបអង្កេតបានសន្និដ្ឋានថា បុរសទាំងពីរជាប់ពាក់ព័ន្ធនឹងការជួ.ញដូរមនុស្ស។ នៅពេលស្រ្តីឡាវឆ្លងកាត់ទន្លេមេគង្គចូលប្រទេសថៃដោយខុសច្បាប់ ជនសង្ស័យបានដឹកស្រ្តីទាងនោះតាមយានជំនិះទៅលាក់ខ្លួននៅកន្លែងមួយក្នុងស្រុក Tha Bo។ លោក Pitsanu Sitthithun បញ្ជាក់ថា ការចាប់ខ្លួនបុរសទាំងពីរកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនមនុស្សជាច្រើននាក់កាលពីពេលថ្មីៗនេះពីបទរត់ពន្ធមនុស្ស។ លោកបន្ថែមថា ការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕ (យោងតាមប្រភព៖ Bangkok Post)

website_news/2022171003.txt · Last modified: 2022/10/17 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki