website_news:2022171005

ជនជាតិវៀតណាមម្នាក់ក្នុងចំណោម៧៨នាក់ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីកម្ពុជា ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនអន្តរជាតិពីបទរត់ពន្ធ

https://www.khmertimeskh.com/501169061//?p=1169061 October 16, 2022

កម្លាំងការពារព្រំដែននៅច្រកទ្វារអន្តរជាតិម៉ុកបៃ ខេត្តតៃនិញ ភាគនិរតីកាលពីថ្ងៃទី១១ ខែតុលា បានទទួលពលរដ្ឋវៀតណាមចំនួន៧៨នាក់ពីកម្ពុជា។ ក្នុងចំណោមពលរដ្ឋទាំង ៧៨នាក់ ម្នាក់ត្រូវបានគេរកឃើញថាស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនអន្តរជាតិពីបទរត់ពន្ធក្រោមការសម្រេច ចេញដោយនគរបាលក្រុងហូជីមិញកាលពីជាង ៩ ឆ្នាំមុន។ ជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងហូជីមិញ។ ជនជាតិវៀតណាមទាំងនោះត្រូវបានអាជ្ញាធរកម្ពុជាជួយសង្រ្គោះដោយមានការសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អំឡុងពេលបង្ក្រាបកាស៊ីណូ និងគ្រឹះស្ថានខុសច្បាប់ក្នុងប្រទេស។ ច្រកទ្វារព្រំដែនបានសម្របសម្រួលជាមួយនគរបាលខេត្តតៃនិញ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពលរដ្ឋដែលត្រូវបានបញ្ជូនមកវិញ ហើយបន្ទាប់មកបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ កាលពីថ្ងៃទី ២១ ខែកញ្ញា ខេត្តតៃនិញ ក៏បានទទួលពលរដ្ឋវៀតណាមចំនួន ៩២នាក់ ពីកម្ពុជា។ VNA

website_news/2022171005.txt · Last modified: 2022/10/17 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki