website_news:2022180102

ពលករខ្មែរជាង ២០០នាក់បានវិលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង នៅថ្ងៃនេះ

https://news.btv.com.kh/ 01/17/2022 12:01 PM

បាត់ដំបង៖ ពលករខ្មែរចំនួន ២៣០នាក់បានវិលត្រឡប់មកពីប្រទេសថៃចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នេះ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ។បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័សលើពលករ ជាលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់។ ពលករចំនួន ៤៤នាក់ ស្រី២២នាក់ និងក្មេង ៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១៨៦នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2022180102.txt · Last modified: 2022/01/18 09:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki