website_news:2022180103

ជម្រះក្មេងស្រី ជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធបទល្មើស ជួញដួរមនុស្សឆ្លងដែន ទៅរៀបការប្តីចិន

https://dap-news.com/national/ ByPH104Posted on January 17, 2022

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីទី១៧ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការ ជំនុំជម្រះ កុមារីជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងករណីជួញដួរស្រ្តីខ្មែរ ដើម្បីទៅរៀបការប្តីនៅចិន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០។

លោក កី ម៉ាណេរ៉ា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងនៅក្នុងសវនាការថា ជនជាប់ចោទរួបនេះ មានឈ្មោះ ភស់ សុខហេង ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកចៅក្រមបានថ្លែងថា ជនជាប់ចោទត្រូវបានជាប់ចោទ ពីបទ«ការនាំយកចេញ ដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន»តាមមាត្រ១១នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស នឹងអំពើអាជីវកម្មផ្លូវភេទ។ ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ២១ ខែ មីនា ឆ្នាំ ២០២១ តាមបណ្តឹងរបស់កុមារីរងគ្រោះម្នាក់ អាយុ ១៦ ឆ្នាំ ដែលត្រូវបានជួញដូរ ទៅរៀបការប្តី នៅប្រទេសចិន កាលពីឆ្នាំ ២០២០។

នាពេលសវនាការ កាលពីព្រឹកថ្ងៃច័ន្ទកុមារីជាប់ចោទឈ្មោះ សុហេង បានឆ្លើយសារភាព នឹងទទួលស្គាល់កំហុស។ ក៏ប៉ុន្តែនាងបាននិយាយ នាងក៏ជាជនរងគ្រោះផងដែរ និង ត្រូវបានចាញ់បោក ស្ត្រីខ្មែរម្នាក់ឈ្មោះ «ចាន់» ដែលគេចខ្លួន អោយប្រព្រឹត្តបទល្មើស ខាងលើនេះ។ កុមារីជាប់ចោទ បានសំណូមពរដល់ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ មេត្តាលើកលែងបទប្រកាន់និង ដោះលែងរូបនាង ពីពន្ធនាគារ ដើម្បីបានជួបជុំនឹងឪពុកម្តាយរបស់នាងវិញ។ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម សំណុំរឿងក្តីនេះ នៅថ្ងៃទី៨ ខែ កុម្ភះ ឆ្នាំ ២០២២ ។ ដោយ គា លីហ្សា

website_news/2022180103.txt · Last modified: 2022/01/18 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki