website_news:2022180202

ហាងខារ៉ាអូខេ «នាគក្រហម» នៅឃុំខ្ពប ស្រុកស្អាង មានដាក់ស្រីស្អាត បង្កប់បម្រើសេវាក្តៅសាច់

https://kbn.news/ February 17, 2022

ខេត្តកណ្តាល ៖ កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋ បានរាយការណ៍ចូលក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «មាន KTV មួយកន្លែងនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្លាកយីហោនាគក្រហម លួចលាក់បម្រើសេវាផ្លូវភេទ ដោយមិនខ្លាចច្បាប់បន្តិចសោះ ផ្តល់ទីតាំងឲ្យស្រីៗរួមភេទអញ្ចឹង តើខុសច្បាប់អត់បង»។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ចុះធ្វើការស្រាវជ្រាវករណីខាងលើ ដោយនៅថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះដល់ទីតាំងហាង ខារ៉ាអូខេ ដែលមានស្លាកយីហោ «នាគក្រហម» ដែលម្ចាស់ទីតាំងមានឈ្មោះ គីម ចាន់ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង និងបានធ្វើការអប់រំ ណែនាំ ដល់ម្ចាស់អាជីវកម្មខារ៉ាអូខេខាងលើ ឲ្យបញ្ឈប់ដាច់ខាតការលួចលាក់ផ្តល់ទីតាំងបម្រើសេវាកម្មផ្លូវភេទ និងបង្កភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ។ជាមួយគ្នានោះដែរ ម្ចាស់ហាង «នាគក្រហម» មានឈ្មោះ គីម ចាន់ធឿន បានសន្យាបញ្ឈប់ដាច់ខាតការលួចលាក់ផ្តល់ទីតាំងបម្រើសេវាកម្មផ្លូវភេទ និងបង្កភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ។ បើថ្ងៃក្រោយប្រព្រឹត្តខុសសន្យាខាងលើនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕

website_news/2022180202.txt · Last modified: 2022/02/21 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki