website_news:2022180303

សមត្ថកិច្ចឃាត់ខ្លួនតៃកុងឡានម្នាក់ ដឹកពលរដ្ឋ ១៣នាក់ បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ

https://gntimes.com/news/ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២

បន្ទាយមានជ័យ៖ សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន ឃាត់ខ្លួនពលរដ្ឋ ១៣នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅទឹកដីប្រទេសថៃ រួមនិងតៃកុងឡានម្នាក់ នៅចំណុចផ្លូវលំក្នុងភូមិចំបក់ ឃុំបឹងបេង (ចម្ងាយពីផ្លូវជាតិលេខ ៥៩ ប្រហែល ១០០ម៉ែត្រ) កាលពីវេលម៉ោង ១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចំបក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថប្រចាំស្រុកម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ១៣នាក់ (ស្រី ០៥នាក់ កុមារម្នាក់) នៅចំណុចផ្លូវលំក្នុងភូមិចំបក់ ឃុំបឹងបេង (ចម្ងាយពីផ្លូវជាតិលេខ ៥៩ ប្រហែល ១០០ម៉ែត្រ) និងរថយន្ដ ០១គ្រឿង មាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកកលេខ ២B-៣៤៤៣ ដែលអ្នកបើកបររថយន្តឈ្មោះ លឿម បូរី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនពលរដ្ឋទាំង ១៣នាក់ ទៅមណ្ឌលចត្ដាឡីស័ក ចំណែកតៃកុងរថយន្ដ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕ ចន្ទ្រា

website_news/2022180303.txt · Last modified: 2022/03/18 08:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki