website_news:2022180305

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការនិងកម្លាំងយោធា ចុះល្បាតបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

https://gdlf-kh.com/ 2022/03/17/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក។ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់អោយនាយប៉ុស្តិ៍ប្រចាំការនៅជួរមុខចំនួន២ប៉ុស្តិ៍ ត្រៀមកម្លាំងចេញល្បាត រួមមាន៖

-កម្លាំងប៉ុស្តិ៍អូររំដួល ចំនួន ៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ផេង ណូរ៉ែលនាយរងប៉ុស្តិ៍

-កម្លាំងប៉ុស្តិ៍បឹងអាជាង ចំនួន ២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ជួប ជីម មន្រ្តីប៉ុស្តិ៍ សហការជាមួយកងកម្លាំងវរ:ចំណុះអោយកម្លាំងកងពលតូច ថ្មើរជើងលេខ៥៣ កងល្បាតចំណុះកងការពារព្រំដែន៥០៤ និងកម្លាំងសឹករងស្រុក បានចុះល្បាតត្រួតពិនិត្យនៅព្រំដែន បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តរបស់ទទួលខុសត្រូវ ជាលទ្ធផល ពិនិត្យឃើញថាពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ។

website_news/2022180305.txt · Last modified: 2022/03/18 08:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki