website_news:2022181004

អាជ្ញាធរសង្គ្រោះជនរងគ្រោះជាង ៧០នាក់ចេញពីកាស៊ីណូអូរស្មាច់ ក្នុងខេត្ដឧត្ដរមានជ័យ

https://btv.com.kh/article/16262 2022/10/17 01:47:33 pm

ឧត្ដរមានជ័យ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា បានធ្វើប្រតិបត្ដិការជួយ សង្គ្រោះជនបរ ទេសចម្រុះជាតិសាសន៍ ចំនួន៧៥នាក់ ចេញពីអូរស្មាច់ ក្នុងខេត្ដឧត្ដរមានជ័យ ដែលគេសង្ស័យថា ពួកគេ ត្រូវបានធ្វើការជួញដូរមកពីក្រៅប្រទេស តាមការអូសទាញពីមេខ្សល់ និងទំនាក់ទំនងគ្នាតាមអនឡាញ ក្រោមរូបភាពតម្លៃការងារខ្ពស់នៅកម្ពុជា។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែតុលា ម្សិលមិញថា ជនបរទេសចំនួន៧៥នាក់ ត្រូវបានអាជ្ញាធរធ្វើប្រតិបត្ដិការរកឃើញ នៅអូរស្មាច់ កាលពីថ្ងៃទី១៥ ខែតុលា នេះ ដែលជនរងគ្រោះទាំង នោះ ត្រូវបានអូសទាញមកពីប្រទេសវៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីធ្វើការងារ នៅកាស៊ីណូអូរស្មាច់។ ជនរងគ្រោះទាំងអស់ បច្ចុប្បន្ន កំពុងត្រូវបានដាក់ឱ្យស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដសៀមរាប ខណៈអ្នកជំនាញកំពុងស៊ើបអង្កេតរកជនល្មើស។ លោកជំទាវ បានបញ្ជាក់ថា ប្រតិបត្ដិការនេះ ជនរងគ្រោះ បានដាក់បណ្ដឹងចូលផេកសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ លោកជំទាវ បានបន្ថែមថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរមនុស្សទេ ហើយបើសិនជារកឃើញថាមានការជួញដូរមនុស្សនៅកម្ពុជា កម្ពុជាមិនអត់ឱនឱ្យជាដាច់ខាត៕អត្ថបទ៖ ឈិត សាវី

website_news/2022181004.txt · Last modified: 2022/10/18 09:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki