website_news:2022181104

កម្ពុជា សង្ឃឹមថា នឹងអាចដកខ្លួនចេញពី បញ្ជីប្រផេះឱ្យបាន នាដើមឆ្នាំ២០២៣

https://dap-news.com/national/2022/11/17/293311/ ByKD102Posted on November 17, 2022

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញសង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះ នាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ។ ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះក្រោយពី ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាន នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើន ការតាមដានក្នុងឆ្នាំនេះ។ បញ្ជីប្រផេះ មានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស មានហានិភ័យលើការលាងលុយកខ្វក់។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់ គ.ស.ហ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ដោយសាររបាយការណ៍ចុងក្រោយ គឺអង្គការ FATF បានទទួលស្គាល់ ហើយអង្គការ FATF នឹងចាត់តាំងក្រុមការងារដើម្បីចុះមក On-site Visit ហើយការប្រជុំរបស់យើងថ្ងៃនេះ គឺជាការប្រជុំដើម្បីត្រៀមរៀបចំ ទទួលស្វាគមន៍ការចុះធ្វើ On-site Visit នេះ នៅខែមករា ឆ្នាំ២០២៣។ នេះជាក្ដីសង្ឃឹម របស់យើង យើងសង្ឃឹមថា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះឱ្យបាន ដោយសារតែឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាល ហើយក៏ដូចជា កិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួង-ស្ថានប័ន្ធ ដែលមានការពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់» ៕

website_news/2022181104.txt · Last modified: 2022/11/18 09:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki