website_news:2022181105

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ស្រ្តីជាប់ចោទម្នាក់ ដែលជាប់គុក១០ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរ នារីខ្មែរ២នាក់ ទៅរៀបការប្តី នៅចិន

https://dap-news.com/national/2022/11/17/293336/ ByPH104Posted on November 17, 2022

ភ្នំពេញ: ស្ត្រីជាពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ត្រូវបាន តុលាការកាត់ទោស ធ្វើការជំនុំជម្រះ លើបណ្ដឹងសារទុក្ខ របស់នាង ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់គុក ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និង លក់ស្រ្តីខ្មែរ ចំនួន២នាក់ ដើម្បីនាំចេញ ទៅរៀបការប្តី នៅប្រទេសចិន ប្រព្រឹត្ត កាលពីឆ្នាំ ២០១៨ ។

លោក គង់ ស៊្រីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា: ពិរុទ្ធរូបនេះ មានឈ្មោះ ឡាច ស្រស់ ហៅ ថូ អែម ភេទស្រី អាយុ២៥ ឆ្នាំ អតីតជាកម្មការរិនី រោងចក្រ។ លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ពិរុទ្ធជន ឈ្មោះ ឡាច ស្រស់ ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ពីបទ : ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង មាត្រា ១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ស្ត្រីជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១០ នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមបណ្តឹងរបស់ជនរងគ្រោះ។ នាពេលសវនាការ, ឈ្មោះ ឡាច ស្រស់ បានទទួលសារភាពកំហុស និង សុំឱ្យ តុលាការកំពូល មេត្តាជួយបន្ថយទោស ខ្លះ ដល់នាងផង។ តុលាការកំពូលនឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ នេះ៕ ដោយ: លីហ្សា

website_news/2022181105.txt · Last modified: 2022/11/18 09:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki