website_news:2022190102

ពលរដ្ឋខ្មែរជាង ៣៦៥.០០០ នាក់នៅប្រទេសថៃ បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

https://www.khmertimeskh.com/ ខ្មែរថាមស៍ January 18, 2022

ប្រទេសថៃបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣,៩០០,៩៩៥ ដូស ដល់ជនបរទេសដែលរស់នៅទីនោះចន្លោះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២។ ក្រាហ្វព័ត៌មានដែលទទួលបានដោយ ខ្មែរថាមស៍ បង្ហាញពីអ្នកដែលបានចាក់វ៉ាក់សាំងសំខាន់ៗចំនួន ១០ប្រទេស តាមសញ្ជាតិដែលកំពុងរស់នៅប្រទេសថៃ។

ប្រជាជនកម្ពុជានៅក្នុងប្រទេសថៃ ជាប្រទេសជិតខាងដែលមានចំនួនពលករចំណាកស្រុកច្រើនជាងគេទីពីរក្នុងបញ្ជីជនបរទេសដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅទីនោះ។ ប្រជាជនកម្ពុជាសរុបចំនួន ៣៦៥,៧៧៧ នាក់ ស្មើនឹង១៧,៨% បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។ ជនជាតិមីយ៉ាន់ម៉ាគឺជាអ្នកដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ សរុបចំនួន ១,២៣៤,៨៦៣ នាក់ ស្មើនឹង ៦០.៤៣% ។ តាមពីក្រោយប្រទេសកម្ពុជា ប្រទេសឡាវមានប្រជាជន១៨២.៤១៥នាក់ឬ៩.៩៣% ចិនមាន៥៣.៧៦០នាក់ឬ២.៦៣% ជប៉ុនមាន២៤.៩២៥នាក់ឬ១.២២% ក្រិចមាន២២.៤៨២នាក់ឬ១.១% ឥណ្ឌាមាន១៨.៨៥៧នាក់ឬ០.៩១៨% ហ្វីលីពីន២៨% ចក្រភពអង់គ្លេស មានប្រជាជន ១៧.៦៨៩ នាក់ ឬ ០.៨៧% និងសហរដ្ឋអាមេរិក មាន ១១.៦៦៧ នាក់ ឬ ០.៥៧% ។ជនបរទេសសរុបចំនួន ២,០១១,២៨៩ នាក់ដែលរស់នៅក្នុងប្រទេសថៃបានទទួលវ៉ាក់សាំងជាលើកដំបូងចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១។

website_news/2022190102.txt · Last modified: 2022/01/19 09:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki