website_news:2022190103

អាជ្ញាធរស្រុកសំពៅលូន បន្តទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ

https://gdlf-kh.com/ 17/01/2022 Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបចំនួន០៤នាក់ ស្រី០២នាក់។

ក្រោយពីទទួល កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ និងសុំបងប្អូនសហការជាមួយកម្លាំងយើងដើម្បីពិនិត្យសម្ភារៈហាមឃាត់ និងបានអប់រំណែនាំរួចកម្លាំងយើងបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍។ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ទេីបបានឱ្យត្រឡប់ទៅមូលដ្ឋានវិញចំនួន០២នាក់ (ប្រុសម្នាក់, ស្រីម្នាក់) នឹងចំនួន០២នាក់ (ប្រុសម្នាក់, ស្រីម្នាក់) បានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

website_news/2022190103.txt · Last modified: 2022/01/19 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki