website_news:2022190105

តុលាការឧទ្ធរណ៍ តម្កល់ទោស ជនជាតិអាមេរិកកាំងម្នាក់ ជាប់គុក ៨ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស ការទិញពេស្យាចារកុមារខ្មែរ និង ផលិត រូបភាព និងសសម្ភារៈអាសអាភាស នៅកម្ពុជា

https://dap-news.com/national/ BySS107Posted on January 18, 2022

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម លើបណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទជនជាតិអាមេរិកម្នាក់ ជាប់ពន្ធនាគារ ៨ ឆ្នាំ ។ ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយមួយកុមារាខ្មែរ ជាច្រើននាក់ និង ថតស្រាត និង រូបអាសអាភាសរបស់ពួកគេ ដើម្បីចែកចាយ ប្រព្រឹត្ដនៅ ខេត្តសៀមរាប នៅក្នុងឆ្នាំ២០១៩ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ REIDY JOHN PATRICK ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិអាមេរិក មុខរបរមុនចាប់ខ្លួន ជា អ្នកមើលថែសួន រស់នៅខេត្តសៀមរាប។ លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទជនជាតិអាមេរិក ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នំា និង ពិន័យជាប្រាក់ ចំនួន ៤លានរៀល ដាក់ចូលក្នុងថវិកាជាតិ និង បង្គាប់ឱ្យគាត់ ត្រូវសងជំងឺចិត្តចំនួន ២០លានរៀល ទៅកុមារាកម្ពុជាម្នាក់ ដែលជា ជនរងគ្រោះ។

ជនជាប់ចោទឈ្មោះ Eidy Jonh Patrick ត្រូវបានជាប់ចោទពីបទ: ការទិញពេស្យាចារកុមារ និង ការផលិត រូបភាពនិងសម្ភារៈអអាសអាភាសកុមារ តាមមាត្រា ៣៤ មាត្រា ៤១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្នូវភេទ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។ ជនជាប់ចោទ ឈ្មោះ REIDYJOHNPATRICK ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប យោងតាមបណ្តឹងរបស់ អាណាព្យាបាលរបស់កុមារារងគ្រោះ ម្នាក់ ព្រមទាំងមានការ ចូលរួម អំពី មន្រ្តីជំនាញ នៃ អង្គការ APLE Cambodia៕ ដោយ គា លីហ្សា

website_news/2022190105.txt · Last modified: 2022/01/19 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki