website_news:2022190704

សមត្ថកិច្ចខេត្តបាត់ដំបងបន្តចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

https://gdlf-kh.com/ 2022/07/18/ Vicheka បាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង១៥ និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៣នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០៣នាក់ និងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៣នាក់ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១លើក សរុបចំនួន១៥នាក់ ស្រី៨នាក់ ក្មេងស្រី១នាក់ ។ ប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញទាំងអស់ ត្រូវបានអប់រំណែនាំ និងប្រគល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការពិនិត្យ និងស្គែនប័ណ្ណចាក់វ៉ាក់សាំងចេញត្រឹមត្រូវទាំងអស់ មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។

website_news/2022190704.txt · Last modified: 2022/07/19 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki