website_news:2022190803

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ ប្តីប្រពន្ធបង់ក្លាដេស-ខ្មែរ មួយគូ ជាប់ពាក់ព័ន្ធការរត់ពន្ធ ជនជាតិបង់ក្លាដេស ១៦នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើនៅកម្ពុជា

https://cen.com.kh/ Posted ByPen Srey NeatAugust 18, 2022

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នេះ បានធ្វើការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់បុរស ជនជាតិបង់ក្លាដេសម្នាក់ និង ស្រ្ដីខ្មែរម្នាក់ ដែលជាប្តីប្រពន្ធ នឹងគ្នា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ ពលករជនជាតិ បង់ក្លាដេស ចំនួន១៦ នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការក្នុងប្រទេសកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោកស្រី ខៀវ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ២នាក់ មាន ឈ្មោះ ៖១- ឈ្មោះ MOHAMMAD JAHNGIR ភេទប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិបង់ក្លាដេស មានមុខរបរមុនចាប់ខ្លួន ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld ។ និង ២- ឈ្មោះ ឈ្មោះ ម៉ម សុខុម អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។ ពួកគេទាំង២ នាក់ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នា និង មានទីលំនៅ មុនចាប់ខ្លួន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ម្នាក់ ៧ ឆ្នាំ ពីបទ: នាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ។ តែពួកគេបានប្តឹងឧទ្ធរណ៍។ ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ១៦ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ៕រក្សាសិទ្ធិដោយ: ចន្ទា ភា

website_news/2022190803.txt · Last modified: 2022/08/19 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki