website_news:2022190806

បង្ខាំងមនុស្ស ចង់ធ្វើស្អីគេ ចាប់ជំរិត ឬជួញដូរមនុស្ស? ទើបពួកគេនាំគ្នាសម្រុកចេញ ដេញវាយរត់ប្រសាច ខ្លះលោតចុះទឹកបែបនេះ!

https://cen.com.kh/ Posted ByLeng KhunAugust 19, 2022

កាលពីម្សិលមិញនេះ (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២) វីដេអូមួយត្រូវបានចែករំលែក បានបង្ហាញពីទិដ្ឋភាពអំពើហិង្សាបានកើតឡើងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលបានឃើញមនុស្សប្រុសស្រីមួយក្រុមបានរត់ចេញពីក្នុងអគារកាស៊ីណូឡើងប្រសាច ដើម្បីគេចខ្លួនពីការវាយនឹងដំបង ពីសំណាក់ក្រុមសន្តិសុខ និងមេជាជនជាតិចិន។ ហេតុការណ៍នេះ បានកើតឡើងនៅកាស៊ីណូដំរី(២) នៅជាប់គល់ស្ពានឆ្លងទៅវៀតណាម ស្ថិតនៅ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។ បើតាមព័ត៌មានដែលទទួលបានបឋម បានឲ្យដឹងថា ករណីនេះបានកើតឡើង បន្ទាប់ពីកាស៊ីណូ «ប៉ាស៊ីហ្វិច» ហៅ(ដំរី២) បង្ខាំងក្រុមបុគ្គលិកក្នុងកាស៊ីណូ ដោយកុហកថា នឹងយកពួកគេទៅធ្វើការនៅកាស៊ីណូនៅខេត្តព្រះសីហនុ តែបែរជាយកពួកគេមកបង្ខាំងទុកនៅជ្រៃធំទៅវិញ ដែលជាហេតុធ្វើឲ្យផ្ទុះរឿងចម្រូងចម្រាសកើតជាហឹង្សា បុគ្គលិកនាំគ្នាទម្លុះទ្វាររត់ចេញមកខាងក្រៅ ដេញចាប់វាយឡើងប្រសេចប្រសាច រហូតខ្លះលោតចូលទឹកក៏មានដែរ។ ប្រភពបន្តថា ក្រោយករណីនេះកើតឡើង គេក៏បានឃើញសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុផងដែរ ដើម្បីស្រាវជ្រាវរកដើមចមនៃមូលហេតុ ដែលនាំឲ្យកើតមានរឿងហេតុបែបនេះ។

ទាក់ទងករណីនេះ គេក៏មិនបានដឹងច្បាស់ថា ជនរងគ្រោះទាំងនោះគឺសុទ្ធជាជនជាតិខ្មែរ ឬជាបរទេសលាយឡំគ្នានោះទេ ប៉ុន្តែ បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា បុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទម្លុះទ្វាររបង រត់ចេញក្រៅ ក៏ប៉ះគ្នាជាមួយសន្តិសុខតែម្តង។ លោកបន្តថា មូលហេតុនៃដើមរឿងនេះ ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុនហើយ៕ លឹម ហុង

website_news/2022190806.txt · Last modified: 2022/08/19 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki