website_news:2022190807

សម្ដេចក្រឡាហោម៖ សមត្ថកិច្ចឃាត់ខ្លួនមេការកាស៊ីណូម្នាក់ នៅជ្រៃធំ ទាក់ទងករណីបង្ខាំងបុគ្គលិក និងមិនបើកប្រាក់ខែឲ្យ

https://www.btv.com.kh/ 2022/08/19 09:39:06 am

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា ទាក់ទងនឹងករណីបុគ្គលិកកាស៊ីណូមួយកន្លែងនៅជ្រៃធំ ខេត្តកណ្ដាល សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែឲ្យ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ខណៈសម្ដេចបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ករណីបុគ្គលិកកាស៊ីណូមួយនៅជ្រៃធំ ខេត្តកណ្ដាល បានសម្រុករត់ចេញពីកាស៊ីណូនោះ អាជ្ញាធរឃាត់ខ្លួនបានបុគ្គលិក ម្នាក់ ជាជនជាតិវៀតណាម ប៉ុន្ដែមិនមានឯកសារស្នាក់នៅជាក់លាក់នៅប្រទេសកម្ពុជានោះទេ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាមមកធ្វើការដោយខុសច្បាប់។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ករណីនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន មេការ កាស៊ីណូនេះ ម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែឲ្យពួកគេឡើយ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា កាស៊ីណូនេះមិនទាន់មានច្បាប់ត្រឹមត្រូវ៕

website_news/2022190807.txt · Last modified: 2022/08/19 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki