website_news:2022190902

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំអំពីចំណាត់ការលើសំណុំរឿង ជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ

https://cen.com.kh/archives/533051.html Posted ByPen Srey NeatSeptember 17, 2022

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំ ស្តីពីការណែនាំអំពីចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌទាំងនេះ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ,។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖

(១)-ស្ថាប័នអយ្យការត្រូវផ្តល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយជាមួយមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។

(២)-ស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ចំពោះករណីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព។

(៣)-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំណាត់ការឱ្យបានឆាប់រហ័ស ចំពោះសំណុំរឿងជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម អាជីវកម្មផ្លូវភេទ និងសំណុំរឿងរំលោភសេពសន្ថវៈ ព្រមទាំងសំណុំរឿងពាក់ព័ន្ធផ្សេងទៀត។

(៤)-ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត លើជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ក៏ដូចជាបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ សំដៅឆ្លើយតបទៅនឹងសភាការណ៍ជាក់ស្តែងនៃការវិវត្តផ្នែកសង្គម និងសេដ្ឋកិច្ច។រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2022190902.txt · Last modified: 2022/09/19 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki