website_news:2022190905

ស្ត្រីឥណ្ឌាម្នាករត់គេចពីការងារក្លែងក្លាយនៅកម្ពុជា

https://www.khmertimeskh.com/1151738// September 16, 2022

ស្រ្ដីម្នាក់មកពីតំបន់ Puducherry ដែលត្រូវបានសន្យាថានឹងផ្តល់ការងារហៅទូរស័ព្ទ បានមកកម្ពុជា ដោយបង្ខំឱ្យធ្វើការជាអ្នកឆបោក និងបង្ខាំងនៅក្នុងបន្ទប់មួយ ប៉ុន្តែគាត់បានរត់គេចខ្លួនត្រឡប់ទៅស្រុកកំណើតវិញ។ ប៉ូលីសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រោយមក ស្ត្រីនោះបានទៅជួបអគ្គនាយក Puducherry នៅថ្ងៃទី១២ ខែកញ្ញា ហើយក្នុងរយៈពេល២៤ ម៉ោង ជនជាប់ចោទម្នាក់ត្រូវបានចាប់ខ្លួន។ តាមការលើកឡើង ស្ត្រីរូបនេះបានរកឃើញការផ្សាយពាណិជ្ជកម្មតាមបណ្តាញមួយដែលផ្តល់ការងារជាអ្នកហៅទូរស័ព្ទក្នុងប្រទេសកម្ពុជាដោយសន្យាផ្តល់ប្រាក់ខែរហូតដល់ Rs 1 lakh (ប្រហែល១២០០ដុល្លារ) ។ នៅពេលដែលនាងចុចលេខនៅលើអេក្រង់ ស្ត្រីនោះបានទាក់ទងជាមួយ Murugan នៅ Puducherry និង Rajkumar នៅ Chennai ។ អ្នកទាំងពីរបានសុំឱ្យនាងបង់ប្រាក់ Rs 3.25 lakh (ប្រហែល៤០០០ដុល្លារ) ជាថ្លៃរត់ការសម្រាប់ទិដ្ឋាការ ហើយបានប្រាប់នាងថាមួយផ្នែកនៃលុយនេះនឹងជាកម្រៃជើងសារបស់ពួកគេ។ ប៉ូលិសបាននិយាយថា ពេលស្ត្រីរូបនោះមកដល់ប្រទេសកម្ពុជា នាងត្រូវបានជនម្នាក់ឈ្មោះ John មកទទួល។ ពេលទៅដល់កម្ពុជា ស្ត្រីរូបនេះបានដឹងថា នាងបានទៅទីនោះតាមទិដ្ឋាការទេសចរណ៍។ John បានផ្តល់ឱ្យនាងនូវការងារជាអ្នកហៅទូរស័ព្ទ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃការបោកប្រាស់។ នៅពេលដែលនាងបដិសេធមិនទទួលយកការងារនោះ ស្ត្រីនោះត្រូវបាន John និងក្រុមពួកគេ គំរាមទារប្រាក់ចំនួន ២,៧៦,៥០០ Rs បើមិនដូចឆ្នោះទេ នាងនឹងត្រូវបានលក់ទៅបន្ត និងបង្ខំអោយធ្វើពេស្យាចារ។

ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថាត្រូវបានឃុំឃាំងនៅក្នុងបន្ទប់មួយ ហើយទទួលរងការធ្វើទារុណកម្មផ្លូវចិត្ត និងផ្លូវកាយ ហើយត្រូវបានគំរាមកំហែងថានាង និងគ្រួសាររបស់នាងនឹងមានគ្រោះថ្នាក់ ប្រសិនបើនាងទាក់ទងទៅស្ថានទូត ឬភ្នាក់ងារផ្លូវច្បាប់ណាមួយផ្សេងទៀត។ ប៉ូលិសបាននិយាយថា តាមប្រភពខ្លះស្ត្រីនោះបានរកមធ្យោបាយរត់គេចពីកន្លែងនោះត្រឡប់ទៅប្រទេសឥណ្ឌាវិញ ។ បន្ទាប់ពីនាងបានជួបអគ្គនាយក Puducherry និងបានដាក់ពាក្យបណ្តឹង ករណីមួយត្រូវបានចុះបញ្ជីដោយ CB-CID ដែលជាក្រុមពិសេសមួយត្រូវបានបង្កើតឡើង ហើយប៉ូលីសបានចាប់ខ្លួន Murugan ក្នុងរយៈពេល ២៤ម៉ោង។ ពេលនេះក្រុមការងរបានធ្វើដំណើរទៅក្រុង Chennai ដើម្បីចាប់ខ្លួនជនជាប់ចោទម្នាក់ទៀត ហើយនឹងចាប់ខ្លួនអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការងារឆបោកនេះ។ The Indian Express

website_news/2022190905.txt · Last modified: 2022/09/19 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki