website_news:2022190906

ជនរងគ្រោះម៉ាឡេស៊ី១១នាក់ទៀតពីការឆបោកការងារនៅកម្ពុជាត្រូវបាននាំមកប្រទេសកំណើត

https://www.khmertimeskh.com/501152566//?p=1152566 Khmer Times September 17, 2022

ជនជាតិម៉ាឡេស៊ី ១១នាក់ទៀត ដែលធ្លាក់ខ្លួនជាជនរងគ្រោះដោយសារក្រុមបោកប្រាស់ការងារនៅកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរទី២ ដោយសុវត្ថិភាពនៅម៉ោង ១១៖៥៥នាទីយប់ថ្ងៃព្រហស្បតិ៍ ពាក់កណ្តាលអធ្រាត្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា គិតត្រឹមម្សិលមិញ ជនរងគ្រោះសរុបចំនួន ១២៣ នាក់ក្នុងចំណោម ១៥៣ នាក់ត្រូវបានជួយសង្គ្រោះ។ “ក្រសួងសូមថ្លែងអំណរគុណ និងដឹងគុណចំពោះរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធររបស់ប្រទេស ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលបានផ្តល់ឱ្យក្នុងការកំណត់ទីតាំង និងជួយសង្គ្រោះជនរងគ្រោះ។

ក្រសួងតាមរយៈស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាក្នុងការកំណត់ទីតាំង និងជួយសង្គ្រោះជនរងគ្រោះ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។ យោងតាមសេចក្តីថ្លែងការណ៍ បុគ្គល ឬសាច់ញាតិរបស់ពលរដ្ឋម៉ាឡេស៊ីដែលពាក់ព័ន្ធនឹងការបោកប្រាស់ការងារនៅក្រៅប្រទេសអាចទាក់ទងទៅក្រសួងដោយផ្ទាល់តាមរយៈអង្គភាពជំនួយកុងស៊ុលសម្រាប់ប្រជាជនម៉ាឡេស៊ីនៅក្រៅប្រទេសតាមរយៈអ៊ីមែល bkrm@kln.gov.my ។ លើសពីនេះ ក៏អាចទាក់ទងស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ តាមរយៈអ៊ីមែល mwphnompenh@kln.gov.my ។

website_news/2022190906.txt · Last modified: 2022/09/19 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki