website_news:2022190908

កងកម្លាំងការពារព្រំដែនគោកលេខ៤០៣ ៖ ទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលារាល់ បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន និងការឆ្លងដែនចេញចូលខុសច្បាប់

http://nokorwatnews.com/archives/899425 17/09/2022

ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០៣ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅហ្នឹងកន្លែង ទាំងមធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលអង្គភាពឈរជើង ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យឆ្លងឆ្នាំសកល ខាងមុខនេះ។

លោកវរសេនីយ៍ឯក ជឹម សំអោ បានគូសបញ្ជាក់ថា កម្លាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នតាមដានសភាពការណ៍ព្រំដែន ចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ ធ្វើសកម្មភាពល្បាតត្រួតពិនិត្យតាមបណ្ដោយព្រំដែន ដោះស្រាយទាន់ពេលវេលានូវយកថាហេតុកើតឡើង ការពាររឹងមាំបូរណភាពទឹកដី និងចំណុចឈរជើងរបស់ខ្លួន ទប់ស្កាត់បង្ក្រាបបានទាន់ពេលវេលារាល់បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន ការឆ្លងដែនចេញចូលខុសច្បាប់ ដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រៀមកម្លាំង ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងត្រូវត្រៀមខ្លួន គ្រឿងបំពាក់ សម្ភារៈប្រើប្រាស់ និងមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជា៕

website_news/2022190908.txt · Last modified: 2022/09/19 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki