website_news:2022191203

ពលរដ្ឋខ្មែរ៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវសមត្ថកិច្ចទប់ស្កាត់ទាន់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

http://freshnewsasia.com/index.php/en/localnews/270080-2022-12-16-14-04-49.html 2022-12-16 09:04pm

(បន្ទាយមានជ័យ)៖ ដោយមានការណែនាំ និងការដាក់បទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍សន្តិសុខ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានចាត់តាំងលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍សង្កែដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធាវរៈ៥១១ (កងពល៥១) បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន០៥នាក់ បម្រុងលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន (គោលដៅចំការក្រូចឆ្មារ) ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។ នៅចំពោះមុខសមត្ថកិច្ច ប្រជាពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់មានគោលបំណងទៅស៊ីឈ្នួលកាប់អំពៅនៅទឹកដីថៃ ដែលបច្ចុប្បន្នពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

website_news/2022191203.txt · Last modified: 2022/12/19 09:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki