website_news:2022191204

ក្រុមឆបោកនៅកម្ពុជាប្រើបណ្តាញអ៊ីនធឺណិតល្បឿនលឿនឆ្លងព្រំដែនពីប្រទេសថៃ

https://www.khmertimeskh.com/501204181//?p=1204181 Khmer Times December 17, 2022

នគរបាលថៃបានឆ្មក់ចូលទីតាំងក្នុងខេត្តស្រះកែវ ហើយបានរកឃើញបណ្តាញអ៊ីនធឺណិតល្បឿនលឿនឆ្លងព្រំដែនជាច្រើនដែលប្រើសម្រាប់ជាជំនួយដល់ក្រុមឆបោកក្នុងប្រទេសកម្ពុជា។ អគ្គស្នងការរងនគរបាលជាតិ លោក Torsak Sukwimol បានដឹកនាំកម្លាំងចុះឆែកឆេរទីតាំងចំនួន៦ នៅស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងគោលបំណងបង្រ្កាបក្រុមឆបោក ដោយបានកាត់ផ្តាច់បណ្តាញអ៊ីនធឺណែតរបស់ពួកគេ។ ទីតាំងទាំងនោះរួមមានកន្លែងផ្តល់សេវាទូរគមនាគមន៍របស់រដ្ឋ ដែលនគរបាលបានត្រួតពិនិត្យមើលថាតើខ្សែអ៊ីនធឺណិតណាមួយត្រូវបានតម្លើងដោយខុសច្បាប់ ដើម្បីផ្តល់សេវាអ៊ីនធឺណិតឆ្លងព្រំដែន។ ក្រោយមកសមត្ថកិច្ចបានរកឃើញខ្សែអ៊ីធឺណិតប្រមាណ៣០ខ្សែដែលដាក់នៅលើបង្គោលភ្លើង ហើយរត់កាត់ព្រំដែនកម្ពុជា-ថៃ ពីខាងក្រោយស្ថានីយរថភ្លើងព្រំដែន Ban Klong Luk ដែលនៅក្បែរស្ពានឆ្លងព្រំដែន Klong Luk ឆ្ពោះទៅក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។

លោកបានបន្តថា “ខ្សែកាបអ៊ីនធឺណិតជាង ១០,០០០ ដែលគេជឿថា បម្រើដល់ក្រុមឆបោកតាមទូរស័ព្ទ ដែលបានបោកប្រាស់ប្រជាជនថៃជាច្រើន។ នគរបាលបានរកឃើញថា ខ្សែកាបទាំងនោះត្រូវបានប្រើប្រាស់ដើម្បីតភ្ជាប់ការចូលប្រើអ៊ីនធឺណិតដោយខុសច្បាប់ទៅកាន់ប្រទេសកម្ពុជា»។ នៅក្នុងការវាយឆ្មក់ដែលបានធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍មុន នគរបាលថៃបានចាប់ខ្លួនជនសង្ស័យចំនួន៨នាក់ រួមទាំងមន្រ្តីរដ្ឋាភិបាលផងដែរ។ លោកបានបន្ថែមទៀតថា “ការផ្តាច់បណ្តាញអ៊ីនធឺណេតនេះ និងជួយដោះស្រាយបញ្ហាឆបោកតាមទូរស័ព្ទ” ដោយបន្ថែមថា វាអាចយឺតពេលក្នុងការរឹបអូសគណនីធនាគាររបស់ពួកគេ ដោយសារតែលុយជនរងគ្រោះអាចនឹងបានបម្លែងទៅជារូបិយប័ណ្ណឌីជីថល ហើយមិនអាចយកមកវិញបាន។ ការផ្តាច់បណ្តាញខ្សែកាបនេះអាចជួយដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព»។

មុននេះ នគរបាលថៃបាននិយាយថា ពួកគេរឹបអូសបានស៊ីមកាតជាង ២០០,០០០ ដែលប្រើសម្រាប់ការឆបោកតាមទូរស័ព្ទ និងឧក្រិដ្ឋកម្មទាក់ទងនឹងការឆបោកដោយបានធ្លាក់ចុះប្រហែល២៥ ភាគរយ។ Bangkok Post

website_news/2022191204.txt · Last modified: 2022/12/19 09:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki