website_news:2022191207

រថយន្តក្រឡាប់ ស្លា.ប់កម្មករខ្មែរម្នាក់ និងរងរបួសធ្ងន់ ស្រាល ២៤នាក់ ខណ:កំពុងជិះរថយន្តទៅបេះផ្លែមៀននៅប្រទេសថៃ

https://cen.com.kh/archives/590906.html Posted ByPen Srey NeatDecember 17, 2022

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ បានបាត់បង់ជីវិត ក្នុងចំណោមពលករទាំង២៥នាក់ ខណ:កំពុងជិះរថយន្តថៃទៅស៊ីឈ្នួលបេះផ្លែមៀននៅខេត្តច័ន្ទបុរី ប្រទេសថៃ ហើយត្រូវរថយន្តក្រឡាប់។ យោងតាមគេហទំព័រក្នុងប្រទេសថៃ បានផ្សាយថា នៅវេលាម៉ោង ៦ និង ២៧នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ៣១៧ ក្នុងឃុំប៉ាក់តុង ស្រុកសយដាវខេត្តច័ន្ទបុរី ប្រទេសថៃ មានករណីរថយន្តដឹកពលករខ្មែរ ក្រឡាប់ធ្លាក់ចេញពីផ្លូវ ។ ព័ត៌មានបានបន្តថា នៅក្នុងរថយន្តនោះ មានដឹកពលករខ្មែរចំនួន ២៥នាក់ ដោយក្នុងទិសដៅទៅកានចម្ការដើម្បីបេះផ្លែមៀនឲ្យថៅកែថៃ ។ លុះដល់ត្រង់ចំណុចខាងលើ ទំនងជារថយន្តនេះ បែកកង់មុខម្ខាង ទើបបណ្តាលឲ្យរថយន្តនេះក្រឡាប់ផ្ងារជើងតែម្តង។

ជាលទ្ធផលក្រោយពីក្រុមតម្រួតចុះពិនិត្យ គឺសង្កេតឃើញថា មានពលករខ្មែរ១ម្នាក់ ត្រូវបានស្លាប់នៅនឹងកន្លែង ហើយមានអ្នករបួសធ្ងន់ចំនួន១០នាក់ និងស្រាលចំនួន ១៤នាក់ ដែលបច្ចុប្បន្ននេះ ជនរងគ្រោះទាំងនោះត្រូវបានបញ្ជូនទៅសង្គោះនៅឯមន្ទីរពេទ្យ ស្រុកសយដាវ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

website_news/2022191207.txt · Last modified: 2022/12/19 09:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki