website_news:2022200102

អាជ្ញាធរស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងប្រគល់ទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

https://gdlf-kh.com/ 2022/01/18/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៥និង០០នាទី នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី កៅ-ប៊ុណ្ណា (មេបញ្ជាការរងកងអនុសេនាធំ), a កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ធុក-លឹមយី (មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហ៊ាន-ហាន (នាយរងផ្នែក) បានទទួលប្រជាពលរដ្ឋវិលត្រឡប់ចូលមកប្រទេសកម្ពុជាត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៤នាក់ (ស្រី០២នាក់ ក្មេងស្រី០១នាក់)។ ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើការកត់ឈ្មោះ ចុះកំណត់ហេតុ អប់រំណែនាំរួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

website_news/2022200102.txt · Last modified: 2022/01/20 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki