website_news:2022200504

ពលករ២៤នាក់(ចិន៧នាក់)ត្រូវទាហានថៃឃាត់ ពេលលួចឆ្លងដែន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២០ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ០៩:៥១

ខេត្តបន្ទាយមានជ័យ ៖ ទាហានឈុតខ្មៅថៃបានឃាត់ពលករចំនួន២៤នាក់ ដែលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ។ ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានប្រាប់ថា បានទទួលព័ត៌មានកម្លាំងយោធាឈុតខ្មៅថៃដែលឈរជើងនៅតាមបន្ទាត់ព្រំដែន បានឃាត់ពលករខ្មែរចំនួន២៤នាក់ ក្នុងនោះ មានជនជាតិចិន៧នាក់ និងមេខ្យល់ថៃចំនួន២នាក់ ដែលឃាត់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុកអារញ្ញ ប្រថេត ខេត្តស្រៈកែវ ។ មន្ត្រីរូបនោះបានបញ្ជាក់ថា ពលករខ្មែរដែលត្រូវបានទាហានឈុតខ្មៅថៃឃាត់ក្នុងចំណោម២៤នាក់ ត្រូវបានលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់ខ្មែរនាំលួចឆ្លងដែនចូលក្នុងទឹកដីថៃហើយមេខ្យល់ថៃចាំទទួលអូរព្រំដែន ត្រូវបានកម្លាំងយោធាថៃឃាត់ ហើយបានធ្វើការពិនិត្យសុខភាពទើបប្រគល់ជូនកម្លាំងប៉ូលិសស្រុកអារ័ញ្ញដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃបានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរដែលត្រូវកម្លាំងទាហានថៃឃាត់បានប្រាប់ថា ខ្លួនបានលួចឆ្លងដែនតាមរយៈមេខ្យល់ខ្មែរ ដើម្បីជូនទៅរកការងារធ្វើនៅប្រទេសថៃក្នុងម្នាក់ តម្លៃ៦.០០០ពាន់បាត ហើយទទួលជូនទៅរកការងារធ្វើដល់កន្លែងនៅពេលដែលជូនដល់មេខ្យល់ថៃទទួលជូនបន្តដើម្បីឡើងរថយន្ត តែត្រូវបានទាហានឈុតខ្មៅថៃឃាត់តែម្តង ។

website_news/2022200504.txt · Last modified: 2022/05/20 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki