website_news:2022201203

តុលាការកំពូល តម្កល់ទោសបុរសជាប់ចោទអាមេរិកកាំង ឈ្មោះ Robinson Shaun Earl ជាប់គុក ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយ

https://cen.com.kh/archives/591786.html Posted ByPen Srey Neat December 19, 2022

ភ្នំពេញ: បុរសជាប់ចោទជនជាតិអាមេរិកម្នាក់ ដែលនិយមរួមភេទ ជាមួយមនុស្សប្រុស និង ប្រុស ជាពិសេស កុមារាខ្មែរ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល បានប្រកាសសាលដីកា តម្ថល់ទោសគាត់ឲ្យជាប់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស និងការររួមភេទជាមួយកុមារាខ្មែរ ជាច្រើននាក់តាមរន្ធ (បានសម្រេច) ប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ ជនល្មើស ស្ថិតនៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីពីអំឡុងឆ្នាំ ២០១៩។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក និន ណុន បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះមានឈ្មោះ ROBINSON SHAUN EARl ( រ៉ូបីនសុន ស៊នអែល ) ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិអាមេរិកកាំង ។ គាត់ត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ ស្ត្រីខ្មែរម្នាក់ ដែលត្រូវជាម្តាយរបស់កុមារា ឈ្មោះ ស.ជ.ណ អាយុ ១៤ ឆ្នាំ ដែលត្រូវជាកូន បន្ទាប់ពី គាត់បានល្បួងលួងលោម ទៅលេងបន្ទប់ជួលរបស់ខ្លួន និងបាន ប្រព្រឹត្តការបៀតបៀនផ្លូវភេទ និង បង្ខំឱ្យ កុមារារងគ្រោះ រួមភេទតាមរន្ធគូថ សម្រេចដូចបំណង ជាថ្នូរនឹងការឲ្យលុយ ២៥ ដុល្លារ។ ក្រោយឃាត់ខ្លួនគាត់់, សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិង គាំពារអនីតិជន ខេត្តសៀមរាប ហូតបានវត្ថុតាងមានរួមមាន: កុំព្យូទ័រឡែបថប ១ គ្រឿង ,អង្គចងចាំ១គ្រឿង , ដៃហ្គេមក្មេងលេង៣គ្រឿង, កថ្នាំរអិល២ដដប (ទឹកសម្រាប់រួមភេទ) ព្រមទាំង ថតអាក្រាត និង វិដេអូ សិច មួយចំនួន ពីគាត់៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

website_news/2022201203.txt · Last modified: 2022/12/20 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki