website_news:2022210102

កម្លាំងនគរបាលទទួលពលរដ្ឋចូលកម្ពុជា០៩នាក់ ខណៈ៧នាក់ធ្វើចត្តាឡីស័ក និង២នាក់ឲ្យត្រឡប់ទៅផ្ទះ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២០ ខែ មករា ឆ្នាំ ២០២២ ម៉ោង ១៥:១៥

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលសហការជាមួយកម្លាំងយោធាបាន ទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញ ចំនួន០៩នាក់ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយពលរដ្ឋមួយចំនួនត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំង តែស្កេនអត់ចេញ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយនាថ្ងៃទី២០ ខែមករានេះ ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ក្រោមការបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០២នាក់ និងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបចំនួន០៩នាក់ (ស្រី០២នាក់) ។

ក្រោយពីទទួលកម្លាំងសមត្ថកិច្ចបានកត់ឈ្មោះ និងសុំបងប្អូនសហការ ដើម្បីពិនិត្យសម្ភារៈហាមឃាត់ និងបានអប់រំណែនាំ រួចសមត្ថកិច្ចបានប្រគល់បងប្អូនទាំងអស់ឲ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាព ។ ជាលទ្ធ អវិជ្ជមាន រួចក្រុមគ្រូពេទ្យអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនចំនួន០២នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញ ចំនួន០៧នាក់ (ស្រី០២នាក់, ក្មេងស្រី ០២នាក់) ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

website_news/2022210102.txt · Last modified: 2022/01/21 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki