website_news:2022210104

ទាហានឈុតខ្មៅថៃ ឃាត់ពលករខ្មែរ១៨នាក់ដែលលួចចូលទៅរកការងារធ្វើប្រទេសថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២១ ខែ មករា ឆ្នាំ ២០២២ ម៉ោង ០៩:១៧

បន្ទាយមានជ័យ៖ទាហានឈុតខ្មៅថៃឃាត់ពលករខ្មែរចំនួន១៨នាក់ដែលលួចចូលទៅរកការងារធ្វើប្រទេសថៃ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រអារ័ញ្ញ ខេត្តស្រៈកែវប្រទេសថៃ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ៖ បានទទួលព័ត៌មានពីកម្លាំងទាហានឈុតខ្មៅថៃបានឃាត់ពលករខ្មែរចំនួន១៨នាក់ ស្រី០៩នាក់ កុមារ៣នាក់ ដែលលួចឆ្លងដែនទៅចូលក្នុងទឹកដីថៃ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកអារ័ញ្ញ ដែលឈមស្រុកម៉ាឡៃ ។ លោកបានបញ្ជាក់ថា ៖ ក្រោយពីទាហានឈុតខ្មៅថៃឃាត់ពលករខ្មែរចំនួន១៨នាក់ បានបញ្ជូនអោយទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកអារ័ញ្ញ ដើម្បីសាកសួរតាមចម្លើយពួកគាត់បានលួចឆ្លងដែនមានបំណងទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់កម្ពុជាបានជូនឆ្លងដែនមកដាក់ព្រំដែនក្នុងទឹកដីថៃ ដោយរងចាំមេខ្យល់ថៃយកឡានមកទទួលត្រូវបានកម្លាំងទាហ៊ានឈុតខ្មៅថៃល្បាតប្រទះឃើញឃាត់ខ្លួន ។លោកវរៈសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ៖ តាមចម្លើយពលករខ្មែរពួកគាត់ត្រូវបានមេខ្យល់យកម្នាក់ចំនួន៧.០០០បាត ហើយទទួលជូនទៅរកការងារធ្វើនៅបាងកក ប្រទេសថៃ តែពេលរកចាំមេខ្យល់ថៃយកឡានមកទទួលត្រូវទាហានឈុតខ្មៅឃាត់ ហើយកម្លាំងវរៈការពារព្រំដែនលេខ៨១៥កំពុងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់កម្ពុជាអោយបាន ដើម្បីចាត់ការតាមច្បាប់ ៕

website_news/2022210104.txt · Last modified: 2022/01/21 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki