website_news:2022210201

អាជ្ញាធរថៃបញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ១៦៦នាក់ មកកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៨ កុម្ភៈ ២០២២ដោយ Sophal Tuon

ខេត្តបាត់ដំបង៖ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរប្រមាណ ១៦៦ នាក់ មកកម្ពុជាវិញ ក្រោយពួកគេលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ លោកក៏បានបញ្ជាក់ថា ពលករខ្មែរទាំងអស់មានចំនួន ១៦៦ នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន ទាំងអស់។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី ថា នៅក្នុងចំណោមពលករទាំងនេះ មានពលករចំនួន ៦៦នាក់ ក្នុងនោះ ស្រី៣៥នាក់ ក្មេង៩នាក់ គ្មានកាតចាក់ វ៉ាក់សាំងបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង។ ចំណែកពលករ ដែលមានកាតចាក់វ៉ាក់សាំង ចំនួន១០០នាក់ ក្នុងនោះស្រី២០នាក់ និងក្មេង២៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2022210201.txt · Last modified: 2022/02/21 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki