website_news:2022210205

គួរឱ្យសង្វេគ! ពលករបរទេសនៅហុងកុងត្រូវបានគេ«បោះបង់ចោល» និងដេកក្រៅផ្ទះ ខណៈពេលទីក្រុងនេះកំពុងផ្ទុះកូវីដខ្លាំង

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

(ហុងកុង)៖ អង្គការសប្បុរសធម៌នានាបានព្រមានថា ពលករបរទេស ក្នុងទីក្រុងហុងកុងកំពុងត្រូវបាន «បោះបង់ចោល» នៅក្នុងរលកនៃមេរោគកូវីដ-១៩ ដែលកំពុងវាយលុកទីក្រុងនេះ ដោយអ្នកខ្លះ ត្រូវបង្ខំចិត្តដេកតាមផ្លូវ ឬត្រូវបានបដិសេធមិនព្យាបាលឱ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។ នេះបើយោង តាមការចុះផ្សាយរបស់ សារព័ត៌មានCNA នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ មជ្ឈមណ្ឌលហិរញ្ញវត្ថុចិនមួយនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងការគំរាមកំហែងនៃការផ្ទុះឡើងកូវីដ ដ៏អាក្រក់បំផុតដែលមិនធ្លាប់មានរបស់ខ្លួន ដោយមានករណីឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃ នៅពេលដែល មន្ទីរពេទ្យឈានអស់សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។ ប្រជាជនហុងកុងរស់នៅក្នុងទីក្រុងមួយក្នុងចំនោមទីក្រុងដែលសម្បូរទៅដោយប្រជាជនច្រើន បំផុតលើ ពិភពលោក ហើយពឹងផ្អែកលើពលករបរទេសប្រមាណ ៣៧០,០០០នាក់ ដែលជាស្ត្រីភាគច្រើន មកពីប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលធ្វើម្ហូប សម្អាត និងមើលថែទាំគ្រួសាររបស់ពួកគេ។ ពលករខ្លះត្រូវថៅកែបណ្តេញចេញពីផ្ទះ បន្ទាប់ពីធ្វើតេស្តវិជ្ជមាន ដោយបង្ខំឱ្យពួកគេដេកនៅខាងក្រៅ។ អ្នកផ្សេងទៀតបានប្រាប់ថា ពួកគេត្រូវបានគេបដិសេធមិនព្យាបាលឱ្យនៅមន្ទីរពេទ្យ ដោយសារពួកគេបានបាត់បង់ការងារ៕ អត្ថបទ៖ សាន លីម៉ា

website_news/2022210205.txt · Last modified: 2022/02/21 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki