website_news:2022210706

អាមេរិកនិយាយថា ជនរងគ្រោះ 25លាននាក់រងការជួញដូរនៅទូទាំងពិភពលោក ពលរដ្ឋអ៊ុយក្រែនភាគច្រើនងាយរងគ្រោះ

https://www.btv.com.kh/ 2022/07/20 02:53:11 pm

សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស 25លាននាក់នៅជុំវិញពិភពលោកគឺជាជនរងគ្រោះនៃការជួញដូរមនុស្ស រួមទាំងប្រជាជនអ៊ុយក្រែនច្រើននាក់ដែលងាយរងគ្រោះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ី។ ក្នុងអំឡុងពេលនៃការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការជួញដូរមនុស្ស រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានផ្តល់កិត្តិយសដល់ក្រុមសកម្មជនប្រឆាំងការជួញដូរមនុស្ស។ របាយការណ៍របស់សហរដ្ឋអាមេរិកបានដាក់ប្រទេសរុស្ស៊ី ក្នុងបញ្ជីប្រទេសដែលពាក់ព័ន្ធក្នុងគោលនយោបាយនៃការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ឬកងកម្លាំងសន្តិសុខ ឬក្រុមប្រដាប់អាវុធរបស់ខ្លួនដែលគាំទ្រដោយរដ្ឋាភិបាលក្នុងការជ្រើសរើស ឬប្រើប្រាស់ទាហានកុមារ។

រុស្សីមានជាញឹកញាប់តាមរយៈរបាយការណ៍ ដោយសារតែការវាយលុកលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី24 ខែកុម្ភៈ និងជាអ្វីដែលឯកសារបានចាត់ទុកថា ភាពងាយរងគ្រោះចំពោះការជួញដូរមនុស្សនៃជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើការចោទប្រកាន់នៅក្នុងរបាយការណ៍នេះទេ។ របាយការណ៍នេះក៏មានបញ្ជីដាច់ដោយឡែកពីគ្នានៃប្រទេសចំនួន 12 ដែលបានជួល ឬជ្រើសរើសទាហានកុមារ ដែលវារួមបញ្ចូលទាំងប្រទេសរុស្ស៊ី៕ អត្ថបទ៖ ប៊ុនថន

website_news/2022210706.txt · Last modified: 2022/07/21 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki