website_news:2022211003

សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងឃាត់ខ្លួនមេការ២នាក់រំដោះនារីរងគ្រោះ៨នាក់ក្នុងនោះមានក្មេងស្រីជាអនីតិជន៦នាក់ដែលពួកគេចាញ់បោកមេខ្យល់លួងលោមឱ្យបម្រើសេវាផ្លូវភេទ

https://gdlf-kh.com/2022/10/21// Pich Ponlue កំពង់ស្ពឺ

កំពង់ស្ពឺ ៖ នៅថៃ្ងពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៣:៣០នាទី ក្រោយពីបានទទួលបណ្ដឹងបរិហារពីប្រជាពលរដ្ឋដែលរស់នៅក្បែរ អាហារដ្ឋានផ្ទះសំណាក់ យីហោម្លប់ពោធិ៍រំលេចធំ ថាមានករណីសញ្ចារកម្មនៅទីនោះ(ស្រ្ដីរកស៊ីសេវាផ្លូវភេទ)។

កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង លោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង លោកស្រី មួន មល្លិកា នាយការិយាល័យ បានចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងនៅគោលដៅទីតាំងរាយការណ៍ខាងលើ ជារួមក្រោមកិច្ចការត្រួតពិនិត្យសមត្ថកិច្ចបានពិនិត្យរកឃើញថា មានភស្ដុតាងមួយចំនួនបញ្ជាក់ថាទីតាំងខាងលេីពិតជាមានការផ្ដល់ឱ្យមានការប្រព្រឹត្ដទាក់ទងនូវបទល្មើសសញ្ចារកម្ម ( ទីតាំងអាហារដ្ឋាន ផ្ទះសំណាក់ ម្លប់ពោធិ៍រំលេចធំ ស្ថិតភូមិព្រៃក្ដី សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ )។ ក្នុងប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ជាអ្នកគ្រប់គ្រង(មេការ) ក្នុងនោះមាន៖

1_ ឈ្មោះ ល.ស.ខ ភេទស្រី ៣៧ឆ្នាំ ជាមេការ

2_ឈ្មោះ ឃ.ផ ភេទស្រី ៣១ឆ្នាំ ជាមេការបានសង្រ្គោះនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះជាអនីតិជន ចំនួន៦នាក់។

អ្នកទាំង១០នាក់បាននាំយកមកធ្វើការសាកសួរបំភ្លឺនិងស្រង់ចម្លើយនៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មេការម្នាក់ឈ្មោះល.ស.ខ បានសារភាព ទីតាំងខាងលើពិតជាមានការអនុញ្ញាតអោយនារីអាចផ្ដល់សេវាផ្លូវភេទជូនភ្ញៀវ និងអាចយកទៅក្រៅបានទៀតផង ក្នុងករណីទៅក្រៅគឺខ្លួនបានភាគរយពីនារីៗ ដែលចេញទៅរួមភេទ ពិតប្រាកដមែន។ បច្ចប្បន្នជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនរងគ្រោះទៅរកកិច្ចការជួយសង្រ្គោះ និងមុខរបររីឯមេការទាំង២ បញ្ជូនទៅអយ្យការចំណាត់ការនីតិវិធីបន្ដ៕

website_news/2022211003.txt · Last modified: 2022/10/21 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki