website_news:2022211205

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្ដាលស្ដីពី ការបង្ការការរំលោភបំពាន និងកេងប្រវ័ញផ្លូវភេទ (PSEA)

https://www.information.gov.kh/articles/94094 ចេញផ្សាយ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ នេះ លោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV)ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្ដាលស្ដីពី ការបង្ការ ការរំលោភបំពាន និងកេងប្រវ័ញផ្លូវភេទ(PSEA) នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរក្រុង/ស្រុក ទាំង ៧ មន្ទីរ/អង្គភាពជុំវិញខេត្ត តំណាងអង្គការជាដៃគូ មន្ត្រីសម្រមសម្រួលនៃមន្ទីរកិច្ចការនារីខេត្ត ក្រុមស្រ្តីជួយខ្លួនឯង និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី កង ស៊ីម៉ែន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើបទបង្ហាញឧទ្ទេស នៅផែនការសកម្មភាពជាតិ និងច្បាប់ពាក់ព័ន្ធ ដើម្បើឆ្លើយតបនឹងការបង្ការ ការរំលោភបំពាន នឹងកេងប្រវែងផ្លូវភេទ និងលោកគ្រូ រចនា គ្រូឧទេ្ទស អំពីការ ស្វែងយល់អំពីការបៀតបៀនផ្លូវភេទ និងការបង្ការ ការរំលោភបំពាន នឹងកេងប្រវែងផ្លូវភេទ និងបានធ្វើតេស្តសិក្ខាកាម ក្រោយបញ្ចប់វគ្គ ផងដែរ។

ថ្លែងនាឱកាសនោះ លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៏ថា ការបៀតបៀនផ្លូវភេទ និង ការរំលោភផ្លូវភេទ មានលក្ខណៈខុសគ្នាបន្តិចបន្តួច ហើយក៏មិនមានច្បាប់ណាមួយដែលបានចែងច្បាស់លាស់ជុំវិញនឹងបញ្ហានេះ ហើយក៏មិនមែនសុទ្ធតែជាករណីដែលកើតឡើងចំពោះតែស្ត្រី និង ក្មេងស្រីងាយរងគ្រោះនោះទេ ដោយការសិក្សាថ្មីបានរកឃើញបញ្ហាទាំងនេះ ក៏បានកើតឡើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថាមានលក្ខណៈស៊ីជម្រៅប៉ុនណានោះទេ។ លោកជំទាវ បន្តថា ទង្វើនៃការបៀតបៀន និងការរំលោភផ្លូវភេទ ត្រូវបានគេយល់ថា ជាអំពើដែលគេមិនពេញចិត្ត ព្រោះវាធ្វើឱ្យមានការឈឺចាប់ ការគំរាមកំហែង ឬការរំខាន។ ការបៀតបៀនមានច្រើនប្រភេទ និងច្រើនទម្រង់ដែលទាក់ទងនឹងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ នេះគ្រាន់តែជាឧទាហរណ៍មួយចំនួនតែប៉ុណ្ណោះ។

បន្ថែមលើនេះដើម្បីអន្តរាគមន៍ និងផ្តល់ការគាំទ្រ ដើម្បីលុបបំបាត់ ទប់ស្កាត់ការបៀតបៀន និងការរំលោភបំពាន យើងត្រូវធានាថា មិនត្រូវធ្វើឱ្យស្ថានភាពរបស់ជនរងគ្រោះកាន់តែដុនដាបនោះទេ។ រាល់សកម្មភាពត្រូវតែមានគម្រោង និងមានការថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ដូចនេះវាមិនធ្វើឱ្យមានការឈឺចាប់ ការអាម៉ាស់ ឬមានការខូចខាចកាន់តែខ្លាំង ជាពិសេសក្រុមប្តូរយេនឌ័រ។ លោកជំទាវ ខៀវ សាមួន ក៏បានកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះសិក្ខាន និង ភាគីពាក់ព័ន្ធទាំងអស់ បន្ទាប់ទទួលបានធាតុចូល ពីវគ្គបណ្តុះបណ្ដាលនេះ ត្រូវកំណត់និយមន័យ និងទម្រង់ផ្សេងៗ នៃការបៀតបៀនផ្លូវភេទ និងមានការស្វែងយល់បានប្រសើរជាមុន អំពីអត្ថន័យនិងសារៈសំខាន់ និងការស្វែងយល់អោយកាន់ប្រសើរជាងមុន និងដៃគូអនុវត្តនានា ចំពោះការចូលរួមបង្ការ ទប់ស្កាត់នូវការរំលោភបំពាន និងកេងប្រវ័ញផ្លូវភេទ នៅតាមបណ្តាមូលដ្ឋានទទួលបានប្រសិទ្ធភាព ៕

website_news/2022211205.txt · Last modified: 2022/12/21 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki