website_news:2022220202

ពលករចំណាកស្រុកខ្មែរបានទៅដល់ខេត្តក្នុងប្រទេសថៃចំនួនបួន គឺស៊ីសាកេត សុរិន្ទ ស្រះកែវ និងត្រាត ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្ម

https://www.khmertimeskh.com/ Khmer Times February 21, 2022

រដ្ឋាភិបាលថៃនឹងនាំយកពលករចំណាកស្រុកខ្មែរ និងមីយ៉ាន់ម៉ា ទៅកាន់ខេត្តចំនួនប្រាំបី របស់ប្រទេសថៃ ក្រោមកិច្ចព្រមព្រៀង ដើម្បីដោះស្រាយការជួញដូរខុសច្បាប់ និងកង្វះកម្លាំងពលកម្មប្រមាណចំនួន ៨០០,០០០ នាក់។ ទំព័រហ្វេសប៊ុក Thai Khu Fah ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ចំណាត់ការនេះត្រូវបានធ្វើឡើងក្រោមវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ទំព័រនេះបានបន្តថា៖ «គោលការណ៍ណែនាំនឹងស្រដៀងគ្នានឹងគោលការណ៍ ដែលអនុញ្ញាតឲ្យកម្មករកម្ពុជាធ្វើការនៅខេត្តចាន់ថាបុរី។ ក្រសួងការងារកំពុងពន្លឿនគោលការណ៍ណែនាំ ដើម្បីនាំពលករចំណាកស្រុកខ្មែរទៅកាន់ខេត្តស៊ីសាកេត សុរិន្ទ ស្រះកែវ និងត្រាត ព្រមទាំងបញ្ជូនពលករមីយ៉ាន់ម៉ាឆ្លងព្រំដែនទៅកាន់ខេត្តឈៀងរ៉ៃ តាក កានចាន់បូរី និងរ៉ាណុង។

កន្លែងធ្វើចត្តាឡីស័កសរុបចំនួន ១៧ អាចផ្ទុកពលករចំណាកស្រុកចំនួន ១,៣៦៨ នាក់ ដោយកន្លែងធ្វើ ចត្តាឡីស័កចំនួន ១១ នៅខេត្តស៊ីសាកេត សុរិន្ទ ស្រះកែវ និងត្រាត ដែលអាចដាក់ពលករចំនួន ១,០៣៨ នាក់ និងកន្លែងធ្វើចត្តាឡីស័កចំនួន៦ទៀត នៅឈៀងរ៉ៃ តាក កានចាន់បុរី និងរ៉ាណុងសម្រាប់ពលករចំនួន ៣៣០នាក់ ។ ប៉ុស្តិ៍ត្រួតពិនិត្យជំងឺនឹងពិនិត្យលទ្ធផលតេស្តកូវីដ-១៩ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងរបស់ពលករចំណាកស្រុក ដែលត្រូវប្រគល់វិញ្ញាបនបត្រចូល បូករួមទាំងការធានារ៉ាប់រងសុខភាពរយៈពេលបីខែ។ ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍នឹងពិនិត្យលិខិតឆ្លងដែន និងឯកសារផ្សេងទៀតដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ស្នាក់នៅក្នុងប្រទេសថៃរយៈពេល ៣០ ថ្ងៃ។ បន្ទាប់មក ពលករចំណាកស្រុកដែលបានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ និងធ្វើតេស្ត PCR ចំនួនពីរលើក។ និយោជកនឹងទទួលខុសត្រូវលើការចំណាយលើការព្យាបាល ប្រសិនបើកម្មករណាម្នាក់មានតេស្តវិជ្ជមានកូវីដ-១៩។ ពលករចំណាកស្រុកនឹងត្រូវចេញប័ណ្ណការងារអនុញ្ញាតអោយធ្វើការរយៈពេល៣ខែដោយការិយាល័យការងារខេត្ត។ ប្រទេសថៃកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលករចំណាកស្រុកចំនួន ៨០០,០០០ ដែលត្រូវការសម្រាប់វិស័យផលិតកម្ម ទេសចរណ៍ និងសេវាកម្ម នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ៕ Thai Khu Fah Facebook page/The Nation

website_news/2022220202.txt · Last modified: 2022/02/22 21:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki