website_news:2022220206

កងកម្លាំងអាជ្ញាធរ បន្តទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង

https://gdlf-kh.com/ 20/02/2022 Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងអាទិត្យ ៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន១៣៤នាក់, ស្រី៤៩នាក់ និងក្មេង២១នាក់ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស និងជាលទ្ធផល គឺវិជ្ជមានកូវីដ-១៩ ២នាក់ (ក្មេងស្រីម្នាក់)។ ក្នុងនោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៧៣នាក់ (ស្រី២៤នាក់, ក្មេង១១នាក់) ចំណែកពលករចំនួន៥៩នាក់, ស្រី២៤នាក់ និងក្មេង៩នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ដោយបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំ ដល់ ១៨ឆ្នាំ ចំនួន៣នាក់ (ស្រី៣នាក់) ហេីយក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2022220206.txt · Last modified: 2022/02/22 21:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki