website_news:2022220305

ពលកររាប់រយនាក់ សម្រុកចេញពីស្រុកថៃចូលមកស្រុកខ្មែរ តាមច្រករបៀងដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២១ មីនា ២០២២ដោយ deth leng

ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ក្នុងចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗមានពលករ រាប់រយនាក់ទាំងក្មេង ចាស់ ប្រុស ស្រី នាំគ្នាសម្រុកចេញពីស្រុកថៃចូលមកស្រុកខ្មែរ តាមច្រករបៀងនេះ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥ បានឱ្យដឹងនៅថ្ងៃទី ២១នេះថា លោកបានឲ្យចុះ សហការជាមួយ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ កម្លាំងយោធាត្រួតពិនិត្យពលកររាប់រយនាក់ នាំគ្នាសម្រុកចេញពីស្រុកថៃចូលមកស្រុកខ្មែរ តាមច្រករបៀង ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានពលករបានចំនួន ១៩៧នាក់ ស្រី៩៥នាក់ កុមារ៣នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់នេះ។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករទាំង ១៩៧នាក់ បានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាពពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយពីធ្វើតេស្តរហ័សរួចទាំង១៩៧នាក់ នេះអវិជ្ជមានទាំងអស់។ ក្នុងនោះបានធ្វើការណែនាំដល់ពលករទាំង ១៩៧ នាក់នោះស្ដីពីការឆ្លងរាលដាលរបស់ កូវីដ១៩ រួចធ្វើកិច្ចសន្យាកុំឱ្យវិលទៅប្រទេសថៃទៅរកការងារធ្វើដោយខុសច្បាប់បន្តទៀតនិងឲ្យវិញត្រឡប់ទៅភូមិកំណើតវិញរៀងខ្លួន។

កម្លាំងប៉ុស្ដិ៍ចំបក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ចំបក់នៃវរសេនាតូចលេខ៨១៥ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេងធ្វើការត្រួតពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃដឹកដែលបានទំនិញឆ្លងកាត់ចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ដើម្បីវិធីបង្កាការពារការរាលដាលនៃជំងឺកូវីដ១៩ នៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2022220305.txt · Last modified: 2022/03/22 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki