website_news:2022220403

ពលករខ្មែរ ១៧នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន នៅខេត្តស្រះកែវ ក្រោយឆ្លងដែនចូលទឹកដីថៃ

https://gntimes.com/news/ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ២១ យប់ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ សារព័ត៌មានថៃរាយការណ៍ថា៖ កម្លាំងនគបាលខេត្តស្រះកែវ ចូលទៅត្រួតពិនិត្យរថយន្តម៉ាកតូយ៉ូតា ព៌ណខ្មៅ ពាក់ស្លាកលេខ บก-8711 ស្រះកែវ ១គ្រឿង នៅបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទ័ពព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ដោយបានចាប់ខ្លួនបុរសឈ្មោះ ឡាំដួន អះនុស៊ី អាយុ ៥៣ឆ្នាំ ជាមេខ្យល់ជនជាតិថៃ នឹងដកហូតរថយន្តខាងលើទុកត្រួតពិនិត្យ ។ ក្រោយការត្រួតពិនិត្យក្នុងរថយន្ត ប្រទះឃើញពលករខ្មែរ ១៧នាក់ (ស្រី ៩នាក់ ,ក្មេងប្រុស ៣នាក់) ។ បន្ទាប់ពីសមត្ថកិច្ចថៃសួរនាំ ពួកគេបានសារភាពថា ចង់ទៅធ្វើការនៅប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់នាំឆ្លងដែនក្នុងម្នាក់ ៥០០ បាត ដោយមេខ្យល់នាំឯស្រុកវ៉ាំង ណាំយេន បន្ទាប់មកមានអ្នកមកទទួលហើយបញ្ជូនទៅឲ្យជនជាតិខ្មែរ ដោយចំណាយលុយក្នុងម្នាក់ ៥.០០០ បាត ដើម្បីទៅធ្វើការនៅផ្សារថៃ ។ ក្រោយពីសួរនាំ សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ ព្រមទាំងមេខ្យល់ និងរថយន្តទៅប្រគល់ឲ្យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ដោយ៖ ចន្ទ្រា

website_news/2022220403.txt · Last modified: 2022/04/22 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki