website_news:2022220406

សមត្ថកិច្ចព្រំដែនកម្ពុជា-ថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនិងសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់

www.kampucheathmey.co ថ្ងៃព្រហស្បតិ៍ ២១ មេសា ២០២២ដោយ Kang Tola

បន្ទាយមានជ័យ ៖ ខណៈដែលធម្មតាពេលចូលឆ្នាំរួចពលរដ្ឋខ្មែរមួយចំនួនដែលធ្វើការនៅប្រទេសថៃតែងត្រឡប់ឆ្លងដែលទៅធ្វើការវិញ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃប៉ុស្តិ៍ភ្នំប្រាក់ក្នុងភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់។

យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានឲ្យដឹងថា ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង០៩:១០នាទី កម្លាំងនគរបាល ប៉ុស្តិ៍ភ្នំប្រាក់ ចំនួន ០៥ នាក់ ដឹកនាំដោយលោកព្រិន្ទបាលឯក បូ សុខា នាយរងប៉ុស្តិ៍ សហការជាមួយ អង្គភាពពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយភាគីថៃ នៅចំណុច គោលដៅបឹងព្រីង នៃប៉ុស្តិ៍ភ្នំប្រាក់ដោយភាគីកម្ពុជាសរុបចំនួន ១០នាក់។ ដោយឡែកភាគីថៃ*សរុបចំនួន ០៧ នាក់រួមមានកម្លាំងទាហានឈុតខ្មៅចំនួន០៧នាក់ដឹកនាំដោយ លោក អ/ត្រី អាឌីឡិក ចិកស៊ុន មេបញ្ជាការរងក.អ.ធ១២០២។ ភាគីទាំងពីរបានជួបពិភាក្សាការងារពាក់ព័ន្ធខ្លឹមលើកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជានិងភាគីថៃនិងកិច្ចសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕ ដោយ ៖ អែបពៅ

website_news/2022220406.txt · Last modified: 2022/04/22 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki